ជាតិ
២៥ខេត្ត/រាជធានី
ជីវភាព​ប្រចាំថ្ងៃ​របស់​«​ជនជាតិ​គ្រឹ​ង​»​នៅ​រតនគិរី ក្នុងសម័យ​ទំនើប​
11, Jun 2019 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
រតនគិរី​៖ នៅក្នុង​ភូមិ​ល្អក់ ឃុំ​ច​ល្អក់ ស្រុក​អូរ​ជុំ ដែលមាន​ចម្ងាយ​២៣​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តរតនគិរី សម្បូរ​ដោយ​មនុ​ស្សវ័យ​ចំណាស់​ដែល​នៅមាន​កម្លាំង​ធ្វើការ​។ ពួកគាត់​តែងតែ​ទៅធ្វើ​ស្មៅ ថែ​ដំណាំ​នៅក្នុង​ចម្ការ បិតស្រា​ពាង​លក់ និង​ខ្លះទៀត​ទៅ​កាប់​អុស​តាម​ភ្នំ​ដែល​នៅក្បែរ​ភូមិ​របស់​ពួកគាត់​ក៏មាន​។ សម្រាប់​ការធ្វើ​ម្ហូប​ប្រចាំថ្ងៃ​របស់​ជនជាតិ​គ្រឹ​ង​នៅ​ភូមិ​ល្អក់ នេះ ច្រើនតែ​បេះ​បន្លែ​ធម្មជាតិ​ពី​ចម្ការ​និង​នៅតាម​របង​ផ្ទះ​របស់​ពួកគាត់ យកមក​ស្ល​បាន​ហូប​ភ្លាមៗ​។​


​ខាងក្រោម​នេះ ជា​កិច្ចសន្ទនា​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយនឹង​លោកយាយ លំ បាច់ និង​កូនប្រុស​របស់គាត់ គឺ​លោក បៀ​ន យ៉ែម ដែលជា​ក្រុមប្រឹក្សា​នៅក្នុង​ឃុំ​ល្អក់​នៃ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី នេះ​ផងដែរ​៖




លោក បៀ​ន យ៉ែម វ័យ​៤៣​ឆ្នាំ ដែលជា​ក្រុមប្រឹក្សាឃុំ​ល្អក់ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ រស់នៅក្នុង​ភូមិ​ល្អក់ នេះ គឺ​សុទ្ធសឹង​ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង ហើយ​ពួកគាត់​ភាគច្រើនបំផុត​ប្រកប​របរ​ធ្វើ​ចម្ការ​សម្រាប់​ចិញ្ចឹម​ជី​ភាព​រស់នៅ​ប្រចាំថ្ងៃ​។ ស្ថិតនៅក្នុង​សម្លៀកបំពាក់​ជនជាតិដើម​ភាគតិច​គ្រឹ​ង នៅលើ​ខ្នង​មាន​ស្ពាយ​កា​ផា​ដាក់​អស់ ដែល​សារព័ត៌មាន​ថ្មីៗ​បាន​សម្ភាស​លោកយាយ លំ បាច់ អាយុ​៧៤​ឆ្នាំ កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ គឺ​លោកយាយ​តែងតែ​ក្រោក​ពី​ព្រឹក​ទៅធ្វើ​ស្មៅ​នៅឯ​ចម្ការ និង​ស្ពាយ​អស់​យកមក​ផ្ទះ​វិញ​មុន​ម៉ោង​បាយ​ថ្ងៃត្រង់​៕

Tag:
 ជនជាតិគ្រឹង
  រតនគិរី
 
© រក្សាសិទ្ធិដោយ thmeythmey.com