កីឡាអន្តរជាតិ
អន្តរជាតិ
នារី​ដែល​រត់​ចូល​ទីលាន​នៅ UCL៖ «​កីឡាករ Liverpool ជាច្រើន​ផ្ញើ​សារ​មក​ញ៉ែ​ខ្ញុំ​»
11, Jun 2019 , 9:39 pm        
រូបភាព
​តារា​ម៉ូ​ឌែ​ល​រុស្ស៊ី​នាង Kinsey Wolanski សារភាពថា​មាន​កីឡាករ​របស់ Liverpool ជាច្រើន​នាក់​បាន​ផ្ញើ​សារ​ទៅ​ញ៉ែ​នាង​ជា​លក្ខណៈ​ឯកជន បន្ទាប់ពី​នាង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​ការរត់​ចូល​ទីលាន​អំឡុង​ការប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ហង្ស​ក្រហម និង​មាន់​ខ្នាយ​មាស Tottenham Hotspur កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅ​។​

​នាង Wolanski ដែលមាន​វ័យ​២២​ឆ្នាំ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​រត់​ចូល​តារាង​បាល់ទាត់​ដែលមាន​អ្នកទស្សនា​ផ្ទាល់ និង​តាម​ទូរទស្សន៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​វេ​ប​សាយ​អាសអាភាស​ឈ្មោះថា Vitaly Uncensored ដែល​ស្ថិតនៅលើ​អាវ​ប៊ី​គី​នី​របស់​នាង​។ វេ​ប​សាយ​នេះ​គឺ​នាង​បាន​បង្កើត​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ Vitaly Zdorovetskiy ដែលជា​ជនជាតិ​រុស្ស៊ី​ដូចគ្នា​។​


 
​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​នេះ ក៏​ធ្វើ​ឲ្យ​គណនី Instagram របស់​នាង​ដែលមាន​ឈ្មោះថា Kinsey Wolanski កើនឡើង​ចំនួន Follower រហូតដល់​ទៅជា​ង​២​លាន​ផងដែរ ខណៈ​នៅមុន​ពេលធ្វើ​សកម្មភាព​បែបនេះ គណនី​របស់​នាង​មាន​អ្នក Follower តែ​ជាង​៣​សែន​ប៉ុណ្ណោះ​។ 
 
​មួយវិញទៀត បើតាម​ការរាយការណ៍​ពី​ហាងឆេង​តម្លៃ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ផ្លាកសញ្ញា​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​នៅ​កីឡដ្ឋាន Wanda Metropolitano នាទី​ក្រុង​ម៉ា​ឌ្រី​ដ បង្ហាញថា ទំហំ​អក្សរ​នៅលើ​អាវ​របស់​នាង Wolanski នេះ​គឺ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៤​លាន​ដុល្លារ​ឯណោះ​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ នាង Wolanski បាន​រៀបរាប់​ប្រាប់​កាសែត​អង់គ្លេស UK ថា​ក្រសែភ្នែក​របស់​កីឡាករ Liverpool និង Spurs បា​នស​ម្លឺ​ង​ខ្លួន​អំឡុងពេល​នាង​ស្ថិតនៅលើ​ទីលាន​នោះ ហើយ​ថែមទាំង​សារភាពថា​មាន​កីឡាករ​ហង្ស​ក្រហម​ជាច្រើន​ផ្ញើរ​សារ​ទៅ​នាង​ទៀតផង​។​
 
«​ខ្ញុំ​មិន​បង្ហាញ​ពី​ឈ្មោះ​នរណាម្នាក់​នោះទេ ប៉ុន្តែ​កីឡាករ​ហង្ស​ក្រហម​មួយចំនួន​បាន​ផ្ញើ​សារ​មក​ញ៉ែ​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​រត់​ចូល​ទីលាន​។ ក្នុងចំណោម​នោះ មាន​កីឡារ​កម្នា​ក់បាន​ផ្ញើ emojis បេះដូង​មក​ខ្ញុំ ហើយ​អ្នក​ផ្សេងទៀត​ផ្ញើ​សារ​មក​ខ្ញុំ ថា​ពួកគេ​បានឃើញ​ខ្ញុំ​រត់​ចូល​ទីលាន​ទៀតផង​»​។ នេះ​ជាការ​អះអាង​របស់​នាង Wolanski៕

Tag:
 បាល់ទាត់​
  Kinsey Wolanski
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com