ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ទូទាំងប្រទេស ពីថ្ងៃ​ទី​១២-១៨ ខែមិថុនា​
ជាតិ
សង្គមជាតិ
ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ទូទាំងប្រទេស ពីថ្ងៃ​ទី​១២-១៨ ខែមិថុនា​
12, Jun 2019 , 8:09 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​សាជាថ្មី​ថា ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមិថុនា​នេះ នៅ​ទូទាំង​រាជធានី ខេត្ត ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ​។ 


 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា នៅ​បណ្តា​ខេត្ត​ខាង​ពាយព្យ និង​បណ្តា​ខេត្ត​ភាគ​ខាងលើ​នៅ​ឦសាន នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ដោយសារតែ​ជ្រលង​សម្ពាធ​ទាប​នៅតែ​បន្ត​កើតមានឡើង​នៅ​កម្ពុជា ខណៈពេលដែល​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​មកលើ​តំបន់​មាត់សមុទ្រ​។ 
 
​អាស្រ័យហេតុនេះ អាច​នឹងមាន​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ និង​រលក​សមុទ្រ​កាន់តែ​ខ្ពស់ ដែល​ពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​៕ 

Tag:
 ភ្លៀង​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម