ជាតិ
សង្គមជាតិ
ភ្លៀងនៅតែបន្តធ្លាក់ទូទាំងប្រទេស ពីថ្ងៃទី១២-១៨ ខែមិថុនា
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករសាជាថ្មីថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមិថុនានេះ នៅទូទាំងរាជធានី ខេត្ត ជាពិសេសនៅតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅបណ្តាខេត្តខាងពាយព្យ និងបណ្តាខេត្តភាគខាងលើនៅឦសាន នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ដោយសារតែជ្រលងសម្ពាធទាបនៅតែបន្តកើតមានឡើងនៅកម្ពុជា ខណៈពេលដែលខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ។
អាស្រ័យហេតុនេះ អាចនឹងមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងរលកសមុទ្រកាន់តែខ្ពស់ ដែលពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com