លោក ហ៊ុន ម៉ាណែត ជួបរដ្ឋមន្រ្តីសន្តិសុខសិង្ហបុរី
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ជួបរដ្ឋមន្រ្តីសន្តិសុខសិង្ហបុរី
11, Jun 2019 , 6:20 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ហើយបានជួបពិភាក្សាជាមួយលោក Teo Chee Hean រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិសិង្ហបុរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។



លោក Teo Chee Hean និយាយនៅមុខលោក ហ៊ុន ម៉ាណែត ថា សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាយូរមកហើយ។ លោក មានជំនឿថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នឹងកាន់តែរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានិងសិង្ហបុរី មានទំនាក់ទំនងជាមួយគ្នាជាង៥០ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះ នឹងនៅតែបន្តទៅថ្ងៃអនាគត។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃក្នុងតំបន់ ត្រូវរួមគ្នាថែរក្សាសន្តិសុខ និងសិ្ថរភាពក្នុងតំបន់។

មេទ័ពជើងគោកកម្ពុជា សង្កត់ធ្ងន់ថា «បើពុំមានសន្តិភាព និងសិ្ថរភាព ក៏ពុំមានការអភិវឌ្ឍដែរ»៕ 

Tag:
 ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម