កីឡាជាតិ
ជាតិ
ទូត​ជប៉ុន សាទរ​កម្ពុជា​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ World Cup
12, Jun 2019 , 12:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា អបអរសាទរ​កម្ពុជា ដែល​បាន​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ World Cup ក្រោយ​ឈ្នះ​ប៉ា​គី​ស្ថាន​២​ទល់​១​។ នេះ​បើតាម​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​។​

 

ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៩ ក្រោយ​បន្ត​យកឈ្នះ​ប៉ា​គី​ស្ថាន ២-១ នា​ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​បឋម ដែល​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Hamad bin Khalifa Stadium ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​យក​ធ្វើជា​ទឹកដី​។ កម្ពុជា​ត្រូវ​ឡើង​បន្ត​ជាមួយ​ហ្គា​ម ម៉ុង​ហ្គោ​លី បង់​ក្លា​ដែ​ស ម៉ាឡេស៊ី និង​ស្រីលង្កា ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង​ឈ្នះ​ប៉ា​គី​ស្ថាន ៤-១​។​
 
​ជ័យជម្នះ​របស់​កម្ពុជា​នេះ ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ជប៉ុន រួមជាមួយ​លោក Felix Dalmas គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​៕

Tag:
 ​បាល់ទាត់​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com