ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជូរអែមៗ​! “​បំពេញរាជ្យ​” ប្រសើរ​ណាស់​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​
13, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បំពេញរាជ្យ គឺជា​ផ្លែឈើ​ត្រូពិច​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម​និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​បំពេញរាជ្យ​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​ស្មាន​មិន​ដល់​ចំពោះ​សុខភាព​។ ថា​តើ​ផ្លែ​បំពេញរាជ្យ​ប្រសើរ​យ៉ាងណា​ខ្លះទៅ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​ដ៏​អស្ចារ្យ​នៃ​ការ​ទទួលទាន​ផ្លែ​បំពេញរាជ្យ ៖ 
 
១. ព្យាបាល​ប្រតិកម្ម​អាឡែកហ្ស៊ី​
 
​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត Bryonotic និង Sandorinic ដែលជា​ភ្នា​ក់​​ងារ​ព្យាបាល​ទប់ស្កាត់​បញ្ហា​ប្រតិកម្ម​អាឡែកហ្ស៊ី​ផ្សេងៗ​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
 
​ផ្លែ​បំពេញរាជ្យ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​ការបង្កើន​បាក់តេរី​ល្អៗ​ក្នុង​រាងកាយ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ លើសពីនេះទៅទៀត ផ្លែ​បំពេញរាជ្យ គឺមាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ប្រភេទ​ហៅថា quercetin ដែល​ទទួលខុស​ត្រូវធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរឡើង​។​
 
៣. ទប់ស្កាត់​ជំងឺមហារីក
 
​បំពេញរាជ្យ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាចជួយ​ក្នុងការ​ទប់ស្កាត់​ការរីកលូតលាស់​នៃ​កោសិកា​មហារីក​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ឲ្យ​ដឹងថា ជាតិ​អាស៊ីត secotriterpene និង koetjapic ដែលមាន​នៅក្នុង​ផ្លែ​បំពេញរាជ្យ​មាន​ប្រសិទ្ធិភាព​ប្រឆាំង​កោសិកា​មហារីក​បាន​យ៉ាង​ប្រសើរ​។​
 
៤. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
 
​ផ្លែ​បំពេញរាជ្យ​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​និង​មា​នស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប​។ ជាតិ​សរសៃ​ជួយ​កាត់បន្ថយ​ការ​ស្រូប​យកជាតិ​ស្ករ​ទៅក្នុង​ឈាម​ដែល​ធ្វើឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​សភាព​ប្រក្រតី​។​
 
៥. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែលជា​ជាតិ​រ៉ែ​ចាំបាច់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ លើសពីនេះទៅទៀត បំពេញរាជ្យ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​សម្រួល​ដល់​ពោះវៀន​ឲ្យ​ធ្វើការ​ស្រូបយក​ជាតិ​ដែក​ប្រកបដោយ​ប្រសិទ្ធិភាព​។​
 
៦. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​ជាតិ​សរសៃ​រលាយ pectins ដែល​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ប៉ុន្តែ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ធ្វើឱ្យ​អ្នក​ជៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​លើសឈាម​។ លើសពីនេះទៅទៀត pectins ទប់ស្កាត់​ជាតិ​ខ្លាញ់​មិនឱ្យ​ស្រូប​ចូលទៅក្នុង​ប្រព័ន្ធ​ចរន្តឈាម​។​
 
៧. សុខភាព​ស្បែក​
 
​នោះ​ក៏​ព្រោះតែ​ផ្លែ​បំពេញរាជ្យ​មាន​ផ្ទុក​សារធាតុ steroidal sapogenin ដែល​ជួយ​ព្យាបាល​ការឡើង​រោល​និង​បញ្ហា​ស្បែក​ជាច្រើន​ផ្សេងទៀត​គួរ​ឲ្យ​កត់សម្គាល់​។ 

៨. សុខភាព​ឆ្អឹង​
 
​ផ្លែ​បំពេញរាជ្យ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម​និង​ផូស្វ័រ​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ កាល់ស្យូម​និង​ផូស្វ័រ​ក៏​ល្អ​សម្រាប់​សុខភាព​ធ្មេញ ព្រមទាំង​អញ្ចាញ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com