អត្ថបទពាណិជ្ជកម្ម
តើ​អ្នកដឹង​អត់ថា Smart Phone ណា​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន​?
12, Jun 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​កាមេរ៉ា​បង្កប់ខ្លួន​ក្នុង Smart Phone បានក្លាយ​ទៅជា​ចំនុច​ប្រកួតប្រជែង​គ្នា​មួយ​ទៅហើយ សម្រាប់​ទីផ្សារ​ទូរ​សព្ទ​នៅ​ទូទាំង​សកលលោក ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង និង ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​។ លោកអ្នក​មាន​ដឹង​អត់ថា Brand ទូរស័ព្ទ​ណាខ្លះ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន និង Unique ជាងគេ​? យើងខ្ញុំ​ជឿជាក់ថា​សម័យនេះ​ទៅហើយ​ន​ណាៗ​ក៏​ចង់​ប្រើ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន​ដែរ ព្រោះ​វា​ទាន់សម័យ និង​ជាពិសេស​កាមេរ៉ា​បង្កប់ខ្លួន អាចជួយ​ឲ្យ​លោកអ្នក​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​អេក្រង់​លាត​ពេញ​នៅលើ​ទូរស័ព្ទដៃ​ក្នុង​ការថត​រួប និង ទស្សនា​វីដេអូ​នានា​បាន​យ៉ាង​ទូលាយ ។
 
​មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ជាច្រើន​បាន​នឹង​កំពុង​ព្យាយាម​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ទាក់ទង​នឹង​ការ​រចនា​កាមេរ៉ា​បង្កប់ខ្លួន​នេះ ក្នុងនោះដែរ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​លេចធ្លោ​ខ្លាំងជាងគេ​ក្នុងការ​រចនា​កាមេរ៉ា​បង្កប់ខ្លួន​ឆ្នាំ​២០១៩​នេះ គឺ​ស្មា​ត​ហ្វូ​ន​ស៊េរី Reno របស់​ក្រុមហ៊ុន OPPO ដែល​មើលទៅ​ពិតជា​ប្លែក​មិន​សរសើរ​មិនបាន​មែន​! មិនចាំបាច់​មើល​អី​ឆ្ងាយ​ទេ មើល​ត្រឹមតែ​កាមេរ៉ា​បង្កប់ខ្លួន​ចាប់តាំងពី​ចេញ​ម៉ូ​ឌែ​ល​ស៊េរី F11 Pro មក វា​មាន​កាមេរ៉ា​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល ដែល​ស៊ីមេទ្រី​គ្នា​ជាមួយនឹង​អេក្រង់​ទូរស័ព្ទដៃ ដែលជា​ភាពងាយស្រួល​ចំពោះ​អតិថិជន អាច​ស៊ែ​ល​ហ្វី​បាន​ដោយ​សំលឹង​មក​ចំណុច​ត្រង់​អេក្រង់ និង Len កាមេរ៉ា​បង្កប់ខ្លួន​បាន ដោយ​មិន​ពិបាក​ងាកឆ្វេង ឬ ងាកស្តាំ​ឡើយ​។ 


 
​បន្ទាប់មកទៀត​ដើមខែ​មិថុនា ឆ្នាំ​២០១៩​នេះ​ស្រាប់តែ OPPO បានបង្ហាញ​វត្តមាន​តួឯក​ស៊េរី Reno ពីរ​ម៉ូ​ឌែ​ល ទៀត ដែល​សុទ្ធ​តែមាន​កាមេរ៉ា​បង្កប់​ខ្លួន​បែប​បញ្ឆិត​ឡើង Cool តែម្តង ក្នុង​ទំហំ​16MP +AI Beauty និង មាន​ពន្លឺ​ជំនួយ (Soft Light) នៅលើ​ម៉ូ​ឌែ​ល OPPO Reno ធម្មតា និង OPPO Reno 10X Hybrid Zoom (​មាន​បច្ចេកវិទ្យា 60X Digital Zoom, កាមេរ៉ា​ក្រោយ​) ។ 


 
​លើក​នេះ​សឹងតែ​អាច​និយាយបានថា​កាមេរ៉ា​បង្កប់ខ្លួន​បែប​បញ្ឆិត​របស់​ស៊េរី Reno មិនទាន់មាន​ដៃគូរ​ប្រកួតប្រជែង​ណា​អាចធ្វើ​បាន​នៅឡើយ​ទេ វា​ពិតជា​ឡូយ​មែនទែន​! ព្រោះ​មើលទៅ OPPO បានគិត​គូរ​យ៉ាង​ម៉ត់ចត់​លើ​ការបំពាក់​កាមេរ៉ា​បង្កប់ខ្លួន​បែប​បញ្ឆិត​នេះ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជាច្រើន​បាន​ប្រដូច​កាមេរ៉ា​បង្កប់ខ្លួន​បែ​បប​ញ្ជិ​ត​នេះ ទៅនឹង​ព្រុយ​ត្រី​ឆ្លាម ប្រដូច​វា​ទៅនឹង​ត្របកផ្កា​ឈូក​នៃ​អាគារ Opera House នៅ​អូស្ត្រាលី និង​ប្រដូច​វា​ទៅនឹង​ទ្វា​ឡាន​ស្ព​ត​ទំនើបៗ​មានតម្លៃ​ថ្លៃ​ជាដើម និង​ផ្សេងៗ (​ទស្សនា​វីដេអូ​) ដែល​បង្កើតបានជា​គុណសម្បត្តិ​ដ៏​ល្អ​លើ​អេក្រង់​លាត​ពេញ AMOLED (Panoramic Screen) ដែលមាន​កម្រិត​លាត​ទំហំ 93.1% ហើយ​កាមេរ៉ា​បង្កប់ខ្លួន​ព្រុយ​ត្រី​ឆ្លាម​នេះ អាច​ប្រើ​រយៈពេល​ផុស​ឡើង​ត្រឹមតែ 0.8s(​វិនាទី​) ពិតជា​លឿន សំលេង​ស្ងាត់​ល្អ មិន​រំខាន និង​អាច​ផុស​ឡើង​ចំនួន​២០០.០០០​ដង គិត​ជា​រយៈពេល​អាច​លើសពី​៥​ឆ្នាំ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ស៊ែ​ល​ហ្វី​យ៉ាងណា គឺ​ម៉ា​អេ​ម​ហ្មង ៕  
(​អត្ថបទ​ពាណិជ្ជកម្ម​)  

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com