ជំនួប​ជើង​ខ្លាំង​នៅ​សង្វៀន ONE : LEGENDARY QUEST ក្រុង​សៀង​ហៃ ចុង​សប្តាហ៍​នេះ​
ONE Championship
កីឡាជាតិ
ជាតិ
ជំនួប​ជើង​ខ្លាំង​នៅ​សង្វៀន ONE : LEGENDARY QUEST ក្រុង​សៀង​ហៃ ចុង​សប្តាហ៍​នេះ​
13, Jun 2019 , 9:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​ការប្រកួត​ដ៏​កក្រើក​ទូទាំង​ពិភពលោក​នៅ​សង្វៀន ONE : LEGENDARY QUEST  ដែល​ពោរពេញ​ដោយ​កីឡាករ និង​កីឡាការិនី​ខ្លាំងៗ កាន់តែ​ខិតជិត​មកដល់​ហើយ នា​ចុង​សប្ដាហ៍​នេះ​រៀបចំ​នៅ​ប្រទេស​ចិន​។ កីឡាការិនី​ជើង​ខ្លាំង​ថៃ Stamp Fairtex ជា​ម្ចាស់​ខ្សែក្រវាត់​ពីរ នៅ​សង្វៀន ONE ឡើងមក​ការពារ​ខ្សែក្រវាត់ ពេល​ជួប​គូប្រជែង​ខ្លាំងក្លា​សញ្ជាតិ​អូស្ត្រាលី Alma Juniku នៅ សង្វៀន ONE: LEGENDARY QUEST ថ្ងៃ​សៅរ៍​ទី ១៥ ខែ មិថុនា ខាងមុខ​នៅ​ទីលាន BAOSHAN ARENA ក្រុង​សៀង​ហៃ​ប្រទេស​ចិន​។


 
Stamp Fairtex ដែលមាន​វ័យ ២១ ឆ្នាំ​កំពុង​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅ​សង្វៀន​កម្រិត​ពិភពលោក​នេះ​។  Stamp ឈ្នះ​ខ្សែក្រវាត់ ONE Atomweight Muay Thai និង Kickboxing World Championships ហើយ គេ​បង្ហាញ​ឲ្យ​មនុស្ស​រាល់គ្នា​ដឹងថា​ពូកែ​ខាង​ក្បាច់គុន​ចម្រុះ​ទៀតផង​។ នៅ ខែ កក្កដា ឆ្នាំ ២០១៨ លើស​ង្វៀន ONE: WARRIOR SERIES 2 កីឡាការិនី​ថៃ​រូបនេះ​វាយ​ឲ្យ Rashi Sinde ចុះចាញ់ ហើយ​មិនយូរប៉ុន្មាន​ក៏​យកឈ្នះ Janet Todd នា​ប្រកួត​បន្ទាប់​។ ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Muay Thai គូសបញ្ជាក់ថា ៖«​ច្បាស់​ណាស់​វា​នឹងធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ខ្ញុំ​ហ៊ាន​ធានា ហើយ នឹង​បង្ហាញ​បទ​ថ្មី​ខ្ញុំ​ធ្វើ​ដើម្បី​អ្នកគាំទ្រ​តែ​វា​បញ្ជាក់​អំពី​ការ​វាយ​របស់​កីឡាករ និង​ជា​ផ្នែក​នៃ​ការប្រកួត​។ សង្វៀន ONE ទាំងមូល​នឹង​ទទួល​ភាព​រីករាយ និង​រំភើប​។



វា​មិន​ត្រឹមតែ​ការប្រកួត ប៉ុន្តែ​វា​នឹង​ពញាក់​អារម្មណ៍​ដល់​អ្នកទស្សនា​ទីនោះ​»​។ កីឡាការិនី​មាន​ស្រុកកំណើត​មកពី Pattaya រៀបរាប់ថា​បាន​ត្រៀមខ្លួន​រួចហើយ​ទាំង​បទ​ចម្រៀង ដើម្បី​កំដរ​អ្នកគាំទ្រ និង រាំ​មុន​ការប្រកួត រួមទាំង​ការប្រកួត​ទល់នឹង​កីឡាការិនី​ជើង​ខ្លាំង​របស់ អូស្ត្រាលី​។ 
 
​ងាក​មក​កីឡាការិនី Alma Juniku នឹង​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន​កម្រិត​ពិភពលោក​នេះ​ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ Atomweight Muay Thai World ពី​កីឡាការិនី​ថៃ​។ Juniku ដែល​ទើប​តែមាន​វ័យ ១៨ ឆ្នាំ បាន​គ្រង​ខ្សែក្រវាត់ WBC និង IPCC Muay Thai World បន្ទាប់ពី​បាន​បំបាក់​គូប្រជែង​ខ្លាំងៗ​បន្តបន្ទាប់ និង រំពឹង​ឈ្នះ​ស៊ុប​ពើ​ស្ដារ​របស់​ថៃ​។ គេ​ក្លាយជា​កីឡាការិនី​វ័យក្មេង​បំផុត​នៅ​សង្វៀន ONE បន្ទាប់ពី​មាន​ក្បាច់​ប្រយុទ្ធ​ដ៏​មាន​ទំនុកចិត្ត និង អស្ចារ្យ​។ ម្ចាស់​ខ្សែក្រវាត់ WBC Muay Thai World Title បាន​ថ្លែង​ដូច្នេះ​៖ «​ខ្ញុំ​ស្រលាញ់​ការប្រកួត​តាំងពី​ដំបូង​មកម្ល៉េះ​។ ខ្ញុំ​អន្ទះសា​នឹង​ការបង្ហាញ​ជំនាញ​របស់ខ្ញុំ និង ស្រេកឃ្លាន​ចំពោះ​ជ័យជម្នះ ។ ខ្ញុំ​ពិតជា​ចង់បាន​ខ្លាំងណាស់​។ ខ្ញុំ​ត្រូវការ​ឈ្នះ និង ទទួលបាន​ការឡើង​រេញ​បន្តបន្ទាប់​ទៀត និង ធ្វើ​ឲ្យ​កាន់តែ​ល្អ​។ »​។ នៅ​ខែ ធ្នូ ឆ្នាំ ២០១៨ កីឡាករ​វ័យក្មេង​រូបនេះ​យកឈ្នះ  Zaza Sor Aree ដើម្បី​គ្រង​ខ្សែក្រវាត់ WBC Muay Thai World Title និង​ទទួលបាន​កៅអី​កំពូល​ម្នាក់​ក្នុង​កម្មវិធី ONE Super Series​។ កីឡាការិនី​មកពី Logan City  ដែល​ហាត់​ក្បាច់គុន​ទាំងពី​អាយុ ៨ ឆ្នាំ​នឹង​ប្រើ​បច្ចេកទេស​គ្រប់​ស្នៀត​ដើម្បី​ផ្ដួល Stamp នៅ​សៀង​ហៃ​។ «​ខ្ញុំ​សង្ឃឹមថា អ្នក [Stamp] រៀបចំខ្លួន​បានល្អ​។ ខ្ញុំ​គិត​អ្នករៀបចំ​រួចរាល់​ហើយ​។ យើង​នឹង​ប្រកួត​គ្នា​ឲ្យ​បានល្អ ហើយ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ឈ្នះ​ខ្សែក្រវាត់​»​។ Alma សង្កត់ធ្ងន់​បែបនេះ​។ 
 
​គួរ​ដឹងថា Juniku ដែលមាន​វ័យ ១៨ ឆ្នាំមាន​កំណត់ត្រា​ប្រកួត ២៨​ដង​ក្នុងនោះ​ឈ្នះ ២៤ ដង និង ចាញ់ ៤ ដង​។ រីឯ កំណត់ត្រា​ប្រកួត Muay Thai របស់ Stamp គឺ ៨២ ដង ក្នុងនោះ ឈ្នះ  ៦២ ដង ចាញ់ ១៥ ដង និង ស្មើ ៥ ដង​៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម