ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯខ្មែររួបរួមជាតិ និងហ្វ៊ុនស៊ិនប៉ិច មានសមាជិកនៅខណ្ឌមានជ័យ សម្តេច ស ខេង ប្រគល់លិខិតប្រកាសតែងតាំងលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
× ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានចូលកាន់មុខតំណែងខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា តាមរយៈការរៀបចំពិធីផ្លូវការមួយ ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ និងបន្ទាប់មក ជាតំណាងរាស្ត្រ បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាមួយសមាជិក២៦រូប (ស្ត្រី៦រូប) ទៀតដែលមកពីគណបក្សប្រជាជនកម្ពុជា ដូចគ្នា។
នៅខណ្ឌទាំង១៤ក្នុងរាជធានី ដែលមានអាសនៈសរុប២៧០ គណបក្សប្រជាជនកម្ពុជា ឈ្នះ២៦៨អាសនៈ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ទទួលបានតំណែងសមាជិក១អាសនៈរៀងៗខ្លួននៅខណ្ឌមានជ័យ។ ស្ត្រីមានចំនួន៥១នាក់ ដែលបានឈ្នះតំណែងក្រុមប្រឹក្សាខណ្ឌ នាអណត្តិទី៣ ។
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៣ ឆ្នាំ២០១៩ ប្រចាំរាជធានីភ្នំពេញ៖
សូមចូលទៅកាន់ https://www.necelect.org.kh/khmer/content/4096
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com