ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft បានរៀបចំសិក្ខាសាលាមួយ ស្តីពីកន្លែងការងារដែលមានការការពារទៅថ្ងៃអនាគត ដោយផ្តោតជាពិសេសទៅលើសហគ្រាសខ្នាតតូច និងមធ្យម។ ព្រឹត្តិការណ៍នេះ មានឈ្មោះថា «តើអ្នកមានសុវត្ថិភាព និងត្រៀមសម្រាប់អនាគតហើយ ឬនៅ?» ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ កាលពីថ្ងៃពុធទី១២ មិថុនា។ ក្នុងនោះអតិថិជនច្រើនជាង១០០នាក់ បានចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីយល់ដឹងពីវិធីសាស្ត្របែបច្នៃប្រឌិតថ្មី និងប្រើប្រាស់សេវាផ្ទុកទិន្នន័យ (Cloud) ក្នុងការបង្កើតការជឿជាក់ ,ការច្នៃប្រឌិតថ្មី រួមទាំងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងសន្តិសុខ នៅកន្លែងធ្វើការរបស់អាជីវកម្មខ្នាតតូច និងមធ្យម។
អំឡុងពេលនៃសិក្ខាសាលានេះ អ្នកចូលរួមទាំងអស់មានឱកាសស្តាប់ការធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នាជាច្រើន ដូចជា សារសំខាន់នៃបច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ,សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត (Cyber) និងសារសំខាន់នៃការប្រើប្រាស់សេវាផ្ទុកទិន្នន័យដ៏គួរឲ្យទុកចិត្ត, កម្មវិធីគ្រប់គ្រងទ្រព្យសម្បត្តិប្រព័ន្ធសូហ្វវ៉ែ (Software Assets Management) និងការវិភាគទៅលើសន្តិសុខប្រព័ន្ធអ៊ីនធឺណិត (Cyber Security Assessment)។
អាជីវកម្មខ្នាតតូច និងមធ្យម នៅប្រទេសកម្ពុជា គឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឲ្យមានការអភិវឌ្ឍប្រទេសឆ្ពោះទៅមុខ។ ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនឥតឈប់ឈរនេះ អាជីវកម្មជាច្រើននៅកម្ពុជា កំពុងតែត្រូវការចាំបាច់ទៅលើដំណោះស្រាយលើប្រព័ន្ធឌីជីថល ប្រកបដោយសុវត្ថិភាព និងឆ្លាតវៃ។ គោលបំណងនៃសិក្ខាសាលានេះ គឺចែករំលែកនូវចំណេះដឹងព័ត៌មាន និងភាពជោគជ័យពីក្នុងតំបន់ និងពិភពលោក ទៅកាន់ម្ចាស់អាជីវកម្មនៅកម្ពុជា ដែលវាជាជំនួយដ៏ធំសម្រាប់ធ្វើផែនការ និងប្រតិបត្តិយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលរបស់ខ្លួន។
អ្នកស្រី Shalini Ratwatte ប្រធានផ្នែកសាជីវកម្មការងារខាងក្រៅ និងការងារផ្នែកច្បាប់លើទីផ្សារថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ Microsoft មានប្រសាសន៍ថា៖ «ទិន្នន័យគឺជាមាសប្រាក់។ ការលើកឡើងបែបនេះ បង្ហាញពីសារសំខាន់នៃសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្ទុកទិន្នន័យ (Cloud) ដែលជឿទុកចិត្តបាន។ Microsoft បានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យរបស់ខ្លួន ដោយឈរលើគោលការណ៍ជាមូលដ្ឋានចំនួន៤ រួមមាន សុវត្ថិភាព ឯកជនភាព អនុលោមភាព និងតម្លាភាព។ ជារៀងរាល់ថ្ងៃ អ្នកអាជីពផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft ចំនួន ៣ ,៥០០នាក់ កំពុងការពារទិន្នន័យរបស់អតិថិជនយើង។ យើងបានប្រើប្រាស់កម្មវិធីសិប្បនិម្មិតឆ្លាតវៃ (Artifical Intelligence) ដើម្បីវិភាគលើសញ្ញាទូទាំងពិភពលោកចំនួន៦,៥០០លានសញ្ញា ដើម្បីការពារ និងឆ្លើយតបទៅនឹងការគំរាម ឬមេរោគផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។ យើងបន្តធ្វើការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើប្រព័ន្ធសុវត្ថិភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីជួយឲ្យអតិថិជនរបស់យើងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លាតហ្វម (platform) និងសេវាផ្ទុកទិន្នន័យ ដ៏មានសុវត្ថិភាពបំផុត ដោយគ្មានភាពរអាក់រអួល និងការកាត់ផ្តាច់ណាមួយ។ នេះគឺជាការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជនរបស់យើង។ (
https://www.microsoft.com/en-us/security/),
ក្នុងការធ្វើបទបង្ហាញរបស់អ្នកស្រី Ratwatte បានពន្យល់ និងបានបកស្រាយឲ្យកាន់តែច្បាស់បន្ថែមទៀតទៅលើកង្វល់ផ្សេងៗ ជុំវិញគោលនយោបាយនៃប្រព័ន្ធកុំព្យូទ័រផ្ទុកទិន្នន័យ ទិន្នន័យឯកជន សន្តិសុខ និងអធិបតេយ្យភាព ការអនុលោម និងបញ្ហាផ្សេងៗជាច្រើនទៀត។
លោក Chinthaka Dunuwille អ្នកគ្រប់គ្រងផ្នែកទ្រព្យសម្បត្តិសូហ្វវ៉ែ សម្រាប់ទីផ្សារថ្មីនៅអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft បានឲ្យដឹងថា៖ «ប្រសិនបើគ្មានគោលនយោបាយសមរម្យផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) នៅកន្លែងការងារទេនោះ និយោជិត អាចនឹងទាញយកកម្មវិធីសូហ្វវ៉ែមិនមានអាជ្ញាបណ្ណដោយមិនដឹងថា មានភ្ជាប់ជាមួយនឹងសូហ្វវ៉ែមេរោគផ្សេងៗជាច្រើន ដែលនាំឲ្យអន្តរាយដល់សុវត្ថិភាពក្រុមហ៊ុនទាំងមូល»។
លោកក៏បានលើកឡើងពីបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Cybercrime) និងវិធីសាស្ត្រដែលក្រុមហ៊ុន Microsoft អាចជួយឲ្យក្រុមហ៊ុននានា មានសុវត្ថិភាពនិងគេចផុតពីបញ្ហាឧក្រិដ្ឋកម្មប្រព័ន្ធអ៊ីនធឺណិតផងដែរ។
វាគ្មិនទាំង២របស់ក្រុមហ៊ុន Microsoft ក៏បានផ្តល់ចំណេះដឹងដល់សិក្ខាកាមទាំងអស់ ទាក់ទងនឹងអន្តរកម្មរបស់ប្រព័ន្ធសុវត្ថិភាពនៃកម្មវិធីផ្ទុកទិន្នន័យរបស់ Microsoft (Microsoft Cloud App Security) ផងដែរ។ ការផ្តល់ដំណោះស្រាយតាមរយៈកម្មវិធីដំណើរការប្រព័ន្ធផ្ទុកទិន្នន័យដោយសុវត្ថិភាព (Cloud Access Security Broker ឬ CASB) នឹងជួយឲ្យអ្នកប្រើប្រាស់មើលឃើញច្បាស់ពីសេវា និងកម្មវិធីផ្សេងៗលើប្រព័ន្ធផ្ទុកទិន្នន័យរបស់ខ្លួន ក៏ដូចជាផ្តល់នូវការវិភាគលើបញ្ហាផ្សេងៗ ដើម្បីកំណត់ និងប្រឆាំងមេរោគផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់ ក៏បានរៀនអំពីកម្មវិធីសុវត្ថិភាព Microsoft 365 Security និងសមត្ថភាពដែលកម្មវិធីនេះ អាចពង្រីកការពារទៅលើឯកសារផ្សេងៗ ដោយមានមូលដ្ឋានផ្តោតលើសុវត្ថិជាពិសេស ដែលត្រូវបានបញ្ចូលក្នុងឯកសារនោះ។
ជាមួយនឹងលទ្ធភាពគ្មានដែនកំណត់ ដែលការផ្លាស់ប្តូរប្រព័ន្ធឌីជីថល អាចផ្តល់ឲ្យកម្ពុជានោះ ក្រុមហ៊ុន Microsoft មានការប្តេជ្ញាចិត្តជួយដល់សហគ្រាសនានា បង្កើនល្បឿនលើដំណើរផ្លាស់ប្តូរប្រព័ន្ធឌីជីថលរបស់ខ្លួន។ ក្រុមហ៊ុននេះ កំពុងលើកទឹកចិត្តឲ្យសហគ្រាសនានានៅកម្ពុជា បង្កើនល្បឿនលើការពង្រីកវិសាលភាពដល់អតិថិជនរបស់ខ្លួន ជាមួយនឹងបញ្ចុះតម្លៃ៥០% លើកម្មវិធីផ្ទុកទិន្នន័យ Office 365 Business Essentials និង២០% លើកម្មវិធី Office 365 Business Premium។ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសេវាផ្ទុកទិន្នន័យ ឧបករណ៍ផ្សេងៗ និងកញ្ចប់កម្មវិធីអភិវឌ្ឍប្រព័ន្ធសូហ្វវ៉ែ ក្នុងប្រព័ន្ធ Azure សូមចូលទៅកាន់
https://microsoft.com/learn ៕
(អត្ថបទពាណិជ្ជកម្ម)