ជាតិ
២៥ខេត្ត/រាជធានី
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ា​ក ឡេង បន្ត​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ថ្មី​
13, Jun 2019 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ស៊ា​ក ឡេង អាយុ​៧០​ឆ្នាំ បាន​បន្ត​ឡើងកាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣​។ ពិធី​ប្រកាស​តែងតាំង លោក ស៊ា​ក ឡេង និង​សមាជិក​២៤​នាក់​ទៀត (​ស្រី​៤​នាក់​) ដែល​សុទ្ធតែជា​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​១២ ខែមិថុនា ក្រោម​អ​ធីប​តី​ភាព​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​



​ត្បូងឃ្មុំ មាន​ក្រុង​-​ស្រុក​ចំនួន​៧ ដោយមាន​អាសនៈ​សរុប​ចំនួន​១៣៧​។ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ទាំងអស់​ក្រោយ​ការបោះឆ្នោត ដែល​ក្នុងនោះ​មាន​ស្រី​ចំនួន​២៤​នាក់​។ ក្នុងចំណោម​នោះ អ្នកស្រី ម៉េ​ត គឹម​ឡាយ ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​បាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​។ អ្នកស្រី​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ពញាក្រែក​។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​ត្បូងឃ្មុំ​៖

https://www.necelect.org.kh/khmer/content/4109


Tag:
 ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com