ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ក្អក​ភ្លាមៗ​ក្រោយពី​ញ៉ាំ​អាហារ​រួច ដឹង​អត់ថា​មកពី​អី​?
13, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រប់​ពេលដែល​អ្នកមាន​ជំងឺ​ផ្តាសាយ ការ​ក្អក​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ជំងឺ​នេះ​។ វា​ក៏​ជា​រឿង​ដែល​កើតឡើង​ភ្លាមៗ​ដែរ​ក្រោយពី​ញ៉ាំ​អាហារ​រួច ហើយ​វា​អាច​បង្កឡើង​ដោយ​រឿង​ជាច្រើន តែ​មូលហេតុ​ខាងក្រោម​នេះ ច្រើនតែ​កើតឡើង​ជា​ញឹកញាប់​ទៅវិញ​។ ប៉ុន្តែ​កុំ​បារម្ភ​អី​បើសិន​ជាការ​ក្អក​កើតឡើង​ក្រោយពី​ញ៉ាំ​អាហារ​ម្តងម្កាល​នោះ​។ នេះ​ប្រហែលជា​អ្នក​កំពុងតែ​ញ៉ាំ​អាហារ​លឿន​ពេក ឬ​មិនបាន​ទំពារ​អាហារ​ហ្មត់​ល្អ​។​


 
ក្នុងករណី​ដែល​អ្នក​ងាយ​នឹង​ក្អក​ភ្លាមៗ​ក្រោយពី​ញ៉ាំ​អាហារ​រួច ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​គួរតែ​ស្វែងយល់​ហើយ​៖
 
​ឈ្លក់​អាហារ​ចូល​សួត​
 
​ការ​ឈ្លក់​អាហារ ឬ​កំទិចកំទី​អាហារ​ចូលក្នុង​បំពង់ខ្យល់ អាច​បង្ក​ជាការ​ក្អក​ភ្លាមៗ​បាន ដោយសារតែ​រាងកាយ​មិន​ទទួលស្គាល់​អ្វី​ក្រៅពី​ខ្យល់​ចូលទៅក្នុង​ផ្លូវដង្ហើម​ឡើយ ដូច្នេះ​វា​នឹង​រ៉េ​ភ្លេច​ចេញមកក្រៅ​វិញ​តាមរយៈ​ការ​ក្អក​តែម្តង​។ 
 
​ប្រតិកម្ម​នឹង​អាហារ​
 
​ពេលខ្លះ ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​យល់ថា អាហារ​ដែល​អ្នក​ញ៉ាំ​នោះ​គឺជា​របស់​គ្រោះថ្នាក់​ដូច​បាក់តេរី និង​វីរុស ហេតុដូច្នេះ​ហើយ​ទើប​វា​បង្ក​ជាការ​ទប់ស្កាត់​លឿន​តែម្តង តាមរយៈ​ការ​ក្អក​ដើម្បី​បញ្ចេញ​វា​ចេញមក​ខាងក្រៅ​ខ្លួន​វិញ​។ ការ​មានប្រតិកម្ម​នឹង​អាហារ​ជាច្រើន​បង្ក​ជា​អាកា​រៈ​តិចតួច​ប៉ុណ្ណោះ​ដូចជា ការ​ក្អក និង​ហៀរ​សម្បោរ​។ ប៉ុន្តែ​ករណីខ្លះ​ក៏​ធ្ងន់ធ្ងរ​ដែរ​ដូចជា ហើម​បំពង់ក និង​ពិបាក​ដកដង្ហើម ដែល​ត្រូវការ​ពេទ្យ​ព្យាបាល​ភ្លាមៗ​។ 
 
​ជំងឺហឺត​
 
​វា​មិន​ខុសគ្នា​នឹង​ការ​មានប្រតិកម្ម​នឹង​អាហារ​ឡើយ ដោយ​ជំងឺហឺត​អាចធ្វើ​ទុក្ខ​លើ​អ្នក​ដែលមាន​ជំងឺ​ផ្លូវដង្ហើម ហើយ​ញ៉ាំ​អ្វីដែល​ជំរុញ​ដល់​ជំងឺ​នេះ​កើត​ឡើយ​។ សារធាតុ Sulfite ដែលមាន​ក្នុង​អាហារ និង​ភេសជ្ជៈ​ភាគច្រើន ត្រូវបាន​គេ​ដឹងថា ជា​មូលហេតុ​នាំ​ឲ្យ​ធ្វើទុក្ខ​ជំងឺហឺត​។ វា​ក៏មាន​ក្នុង​ផ្លែឈើ​ក្រៀម ខ្ទឹមបារាំង​ត្រាំ ភេសជ្ជៈ​កំប៉ុង ស្រា​បៀរ និង​ស្រា​ដែរ​។ 
 
​ច្រាល​ទឹក​អាស៊ីត​ក្រពះ​
 
​តើ​អ្នកជា​មនុស្ស​ឧស្សាហ៍​មាន​អាកា​រៈ​ក្រហាយ​ទ្រូង​ក្រោយពី​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ ហិ​រ ឬ​អាស៊ីត​ដែរ​ទេ​? បើ​អ៊ីចឹង​មែន នោះ​គឺជា​ការ​ច្រាល​អាស៊ីត​ក្រពះ​ហើយ​។ ក្រៅពី​ក្រហាយ​ទ្រូង ការ​ក្អក​ក៏​អាច​កើតឡើង​ជាពិសេស​ដែរ​បើសិនជា​បំពង់​ករង​ការ​រលាក​ដែរ​។ ការ​ច្រាល​អាស៊ីត​ក្រពះ​កើតឡើង​នៅពេល​អាស៊ីត​ក្រពះ​ចេញពី​ក្រពះ និង​បង្ក​រលាក​បំពង់ក​។ ក្រៅពី​ញ៉ាំ​អាហារ កត្តា​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​ច្រាល​អាស៊ីត​ក្រពះ​ដែរនោះ​មានដូចជា ការ​គេង​ភ្លាមៗ​ក្រោយពី​បាយ​រួច ជក់បារី ធាត់​ជ្រុល និង​មាន​ផ្ទៃពោះ​។ 
 
​ពិបាក​លេប​អាហារ​
 
​អ្នក​ដែលមាន​បញ្ហា​ពិបាក​លេប​អាហារ ទំនងជា​ងាយ​កើត​អាកា​រៈ​ក្អក​ណាស់​ក្រោយពី​ញ៉ាំ​អាហារ​រួច ហើយ​វា​ក៏​កើតឡើង​ដោយសារតែ​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ទាំងឡាយណា​ដែល​នាំ​ឲ្យ​ស្ទះ​បំពង់​លើ​ក្រពះ​តែម្តង​។ មូលហេតុ​ញឹកញាប់​នៃ​ការពិបាក​លេប​អាហារ​គឺ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​តែម្តង ដែល​វា​កើតឡើង​ខ្លាំងក្លា​រហូតដល់​ខូចខាត​ធ្ងន់ធ្ងរ​នៅ​បំពង់​លើ​ក្រពះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com