ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​សម្បូរ​ជាតិ​ដែក​ដែល​ល្អ​បំផុត​ដែល​គួរ​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
04, Jul 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ដែក​ដើរតួនាទី​សំខាន់​មួយ​ក្នុង​រាងកាយ ចាប់ពី​ដឹកនាំ​អុកស៊ីសែន​ចិញ្ចឹម​រាងកាយ​ទាំងមូល រហូតដល់​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ជីវជាតិ​ដ៏​សំខាន់​នេះ​ក៏ត្រូវ​បាន​គេ​រកឃើញ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ដែរ​។ ប៉ុន្តែ​បញ្ហា​នោះ​គឺថា ជាតិ​ដែក​ដែល​ទទួលបាន​ពីរ​បប​អាហារ​គឺ​មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​ប្រចាំថ្ងៃ​ទេ​។ ការ​កង្វះ​ជាតិ​ដែក អាច​នាំ​ឲ្យ​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាម ដែលមាន​អាកា​រៈ​ដូចជា អស់កម្លាំង​ជាដើម​។ សម្រាប់​ស្ត្រី​ដែល​កំពុងតែ​មក​រដូវ​វិញ រឹតតែ​ត្រូវការ​ជាតិ​ដែក​កាន់តែច្រើន​ទៀតហើយ​។


 
​សំណាង​ដែរ អ្នក​អាច​ប្រាកដថា កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​នៅ​ធម្មតា​ជាប់​តាមរយៈ​ការបញ្ចូល​អាហារ​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៖
 
​ស្ពៃ​ស្ពី​ណា​ច​
 
​បើសិនជា​អ្នក​មិន​កំពុងតែ​ញ៉ាំ​ស្ពៃ​ស្ពី​ណា​ច​ទេ យក​ល្អ​គួរតែ​ចាប់ផ្តើម​ញ៉ាំ​ពេល​ឥឡូវ​ទេ ព្រោះ​វា​មិន​ត្រឹម​តែមាន​ប្រយោជន៍​ច្រើន​ទេ ថែមទាំង​មាន​កាឡូរី​ទាប​បំផុត​។ ការ​ញ៉ាំ​ស្ពៃ​ស្ពី​ណា​ច​ឆ្អិន ១០០​ក្រាម អាច​ទទួលបាន​ជាតិ​ដែក ៣.៦​មី​លី​ក្រាម​។ យក​ល្អ​គួរតែ​ញ៉ាំ​ជាមួយនឹង​អាហារ​សម្បូរ​វីតាមីន C ផង​ដើម្បី​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​អាហារ​។ 
 
​គ្រាប់​ល្ពៅ​
 
​ប្រភព​ជាតិ​ដែក​មួយ​ផ្សេងទៀត​ដែល​អ្នក​អាច​បន្ថែម​ទៅក្នុង​របប​អាហារ​បាន​គឺ​គ្រាប់​ល្ពៅ​។ អាហារសម្រន់​ប្រភេទ​នេះ ២៨.៣៤​ក្រាម​អាច​ផ្តល់​ជាតិ​ដែក​ប្រហែល ៤.២​មី​លី​ក្រាម​។ ក្រៅពីនេះ គ្រាប់​ល្ពៅ​សម្បូរ​ទៅដោយ​ជាតិ​ស័​ង្គ​សី វីតាមីន K ព្រមទាំង​ម៉​ង់​ហ្គា​ណេ​ស​ផងដែរ​។ អ្នក​ក៏​អាច​ញ៉ាំ​គ្រាប់​ល្ពៅ​ដើម្បី​បង្កើន​ចំនួន​ជាតិ​ម៉ាញ៉េ​ស្យូ​ម ថែមទៀត​។ 

​ផ្លែ​អា​ព្រី​កូដ​ក្រៀម​
 
​ផ្លែ​អា​ព្រី​កូដ​ក្រៀម​ត្រូវបាន​គេ​រកឃើញថា​មាន​ជាតិ​ដែល​ច្រើន​ដែរ ដោយ​ផ្លែ​នេះ​មួយ​កូនចាន​ចង្កឹះ​អាច​ទទួលបាន​ជាតិ​ដែក ៣.៤៦​មី​លី​ក្រាម​ដែរ​។ អ្នក​អាច​ញ៉ាំ​វា​ជា​អាហារសម្រន់ ជាពិសេស​ញ៉ាំ​ជាមួយគ្នា​នឹង​ផ្លែឈើ​ផ្សេងៗ​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com