អ្នករត់​ម៉ូតូ​កង់​៣ នៅ​ភ្នំពេញ​ម្នាក់​ទៀតហើយ​ដែល​ឈ្នះ​រង្វាន់​១០០​លាន​រៀល​ពី ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​
អត្ថបទពាណិជ្ជកម្ម
អ្នករត់​ម៉ូតូ​កង់​៣ នៅ​ភ្នំពេញ​ម្នាក់​ទៀតហើយ​ដែល​ឈ្នះ​រង្វាន់​១០០​លាន​រៀល​ពី ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​
13, Jun 2019 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ បុរស​ម្នាក់​មានមុខរ​បរជា​អ្នករត់​ម៉ូតូ​កង់​៣ មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល ។ បុរស​ដែលមាន​សំណាង​ខាងលើនេះ​មានឈ្មោះ សុខ ថា​ន់ អាយុ​៤០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​សែន​សុខ​ទី​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
 
​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល​ដល់​លំនៅដ្ឋាន ស្ថិតនៅ​ទីតាំង​ខាងលើនេះ លោក សុខ ថា​ន់ បាន​ប្រាប់​ឱ្យដឹងថា ស្ទើរតែ​រាល់ថ្ងៃ​បន្ទាប់ពី​ការ​ហត់នឿយ និង​អស់កម្លាំង​ពី​ការ​ប្រមុខរ​បរជា​អ្នករត់​ម៉ូតូ​កង់​៣ លោក​តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទទួលទាន​ជាប្រចាំ​។ 


 
​ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ ក្រោយពេល​ដឹក​អតិថិជន​រួច លោក​បានមក​ឈប់សម្រាក​នៅ​កន្លែង​ប្អូនស្រី​ដែលជា​អ្នកលក់​ភេសជ្ជៈ និង​គ្រឿងទេស​លក្ខណៈ​គ្រួសារ​នៅមុខ​ហាង​ខា​រ៉ា​ខេ ហើយក៏​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ ពី​ប្អូនស្រី​ចំនួន​មួយ​កំប៉ុង ដើម្បី​ទទួលទាន​។ 
 
​លុះ​ពេល​គាស់​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​តែម្ដង​។ ភ្លាមនោះ​លោក​ពិត​ជាមាន​អារម្មណ៍​រំភើប រីករាយ​ជាខ្លាំង ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយក៏​ហៅ​ប្អូនស្រី​ដែលជា​អ្នកលក់ និង​មនុស្ស​ដែល​ស្ថិត​ជិតគ្នា​ឱ្យជួយ​ពិនិត្យ និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។ 


 
​លោក​បាន​បន្តទៀតថា ៖ «​ទឹកប្រាក់​១០០​លាន​រៀល​នេះ​គឺ​ពិតជា​មានតម្លៃ និង​មាន​សារសំខាន់​ចំពោះ​ក្រុមគ្រួសារ​របស់លោក​ខ្លាំងណាស់ ព្រោះ​បច្ចុប្បន្ននេះ​គ្មាន​ចំណូល​អ្វី​ក្រៅពី​ប្រកបមុខរបរ​ជា​អ្នករត់​ម៉ូតូ​កង់​៣​តែប៉ុណ្ណោះ ។ បន្ទាប់ពី​ទទួលបាន​ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​សង់បំណុល​គេ ហើយ​ទុក​មួយចំនួន​ទៀ​សម្រាប់​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ទៅ​ថ្ងៃ​អនាគត​»​។ 


 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​កំប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕
 
 




(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Adzone
© រក្សាសិទ្ធិដោយ thmeythmey.com