អត្ថបទពាណិជ្ជកម្ម
Smart Axiata បាន​ពានរង្វាន់​ជា ក្រុមហ៊ុន​ទូរ​សព្ទ​ច​លត​ល្អ និង​ទំនួល​ខុសត្រូវ​សង្គម​ល្អ​បំផុត​នៅ​កម្ពុជា​ពី Global Banking and Finance Review ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា​
13, Jun 2019 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី  ១៣ ខែ មិថុនា ឆ្នាំ ២០១៩៖ Global Banking and Finance Review (GBFR) បានផ្ដល់​ពានរង្វាន់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ល្អ​បំផុត​ឆ្នាំ​២០១៩ និង​ពានរង្វាន់​ក្រុមហ៊ុន​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ល្អ​បំផុត​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ដល់​ក្រុមហ៊ុន Smart Axiata រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា សម្រាប់​ការទទួលស្គាល់​ពី​ការប្ដេជ្ញា​របស់​ក្រុមហ៊ុន Smart ក្នុង​ភាពជា​អ្នកដឹកនាំ ភាព​ច្នៃប្រឌិត និង ឧត្ដមភាព​ក្នុង​វិស័យ​ទូ​រគ​នាគ​មន៍​ទូរស័ព្ទ​ចល័ត និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់គេ​ផងដែរ​។​
 
​បើ​យោងទៅតាម​លោកស្រី Wanda Rich អ្នកនិពន្ធ​នាយ​កនៅ Global Banking and Finance Review (GBFR) បាន​កត់សម្គាល់ថា ក្រុមហ៊ុន Smart ត្រូវបាន​ទទួលស្គាល់ «​ម្ដងទៀត​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​ក្នុងប្រទេស​កម្ពុជា​»​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ «​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Smart បាន​បន្ត​ការវិនិយោគ​លើ​បច្ចេកវិទ្យា ការដាក់​ពង្រាយ​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត  និង​ការប្តេជ្ញាចិត្ត​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស ក្នុង​ឆ្នាំ ២០១៨ ដែលមាន​ប្រសិទ្ធ​ភាពជា​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​។​»


 
​ពានរង្វាន់​នេះ គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​អំពី​ភាពរឹងមាំ​របស់​ក្រុមហ៊ុន ភាពរឹងមាំ​របស់​បុគ្គ​លិ​ក និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ចំពោះ​ប្រទេស​កម្ពុជា​។ កាលពី​ឆ្នាំ​២០១៤ Smart គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​នាំយក​បច្ចេកវិទ្យា 4G LTE មក​កម្ពុជា ក្រោយមក ក្នុង​ឆ្នាំ​២០១៧ បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ម្ដងទៀត​ដែល​បានដាក់​ឲ្យ​ដំណើការ​បច្ចេកវិទ្យា 4.5G​។ ក្រុមហ៊ុន​ក៏បាន​ឈានមុខ​គេ​ផងដែរ ក្នុងការ​ណែនាំ​ឲ្យ​ប្រើប្រាស់​នូវ​របៀប​រស់នៅ​បែប​ឌីជីថល​ថ្មី និង​ប្រកបដោយ​ភាព​ច្នៃ​ប្រ​ឌិ​ថ្មីៗ​បំផុត ក៏ដូចជា ផ្ដល់​កម្មវិធី​កម្សាន្ត​ជាច្រើន​។  
 
​ក្រៅពី​ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​បង្អស់​ដែល​ដាក់​ឲ្យ​ដំណើរការ​លើ​ការទូទាត់​ប្រាក់​ជាមួយ​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google នៅក្នុង​ឆ្នាំ​២០១៨​រួចមក ក្រុមហ៊ុន​ក៏បាន​ដឹកនាំ​ឧស្សាហកម្ម​មួយ​នេះ​ឲ្យ​ប្រើប្រាស់​សេវា Voice over Wi-Fi និង សេវា eSIM ផងដែរ​។  នៅ​ឆ្នាំ​ដដែល​នោះ ក្រុមហ៊ុន Smart ក៏បាន​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម Smart @Home ដែលជា​សេវា​អិ​ុ​ន​ធឺ​ណិ​ត​តាម​ផ្ទះ ដើម្បី​បំពេញតម្រូវការ​បន្ថែម​ជូន​ដល់​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត ដែល​បាន​នឹង​កំពុងតែ​កើន​ឡើងជា​លំដាប់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ការ​ក្លាយជា​ម្ចាស់​ជ័យលាភី​នៃ​ពានរង្វាន់​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ល្អ​បំផុត និង​ជា​ក្រុមហ៊ុន​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ល្អ​បំផុត សម្រាប់​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា បាន​បង្ហាញថា ការប្តេជ្ញា​ក្រុមហ៊ុន​របស់​យើង និង​ការបង្កើត​ឥទ្ធិពល​លើ​អនាគត​របស់​ប្រទេស​កម្ពុជា​។ យើង​ក៏មាន​មោទនភាព​ចំពោះ​របៀបវារៈ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​របស់​យើង​ផងដែរ ដូចជា​ការគាំទ្រ​ការអប់រំ កីឡា​សហគម​ន៏ បរិស្ថាន និង​ការឆ្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​»​។​»
 
​ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Smart បាន​ពង្រឹង​បន្ថែមទៀត​នូវ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ក្នុង​បណ្ដុំ វិស័យ​អប់រំ និង​ការឆ្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ​របស់ខ្លួន​តាមរយៈ​ការបង្កើត​កម្មវិធី​ថ្មីៗ​ដូចជា កម្មវិធី SmartEdu Discovery Day កម្មវិធី SmartSpark និង កម្មវិធី Tech Summit ដែលជា​ផ្នែក​មួយ​នៃ​ប្រាក់ចំណូល​ច្រើនជាង​១​ភាគរយ នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ដែល​នឹង​ត្រូវបាន​ប្រើ​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​ក៏​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​១,៥​លាន​ដុល្លារ​អាមេរិក​ផងដែរ ជាមួយនឹង​ក្រសួង​អប់អ​រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ​ឌីជីថល នា​ថ្ងៃ​អនាគត ក្នុង​រយៈពេល​៣​ឆ្នាំ ខាងមុខ​ទៀត តាមរយៈ​កម្មវិធី SmartEdu Scholarship និង​កម្មវិធី SmartEdu University Student Development Program ។​
 
​ជាមួយនឹង​ការច្នៃប្រឌិត​ឈានមុខ​គេ​លើ​ឧស្សាហកម្ម បច្ចេកវិទ្យា​ដ៏​រំភើប សេវាកម្ម​របៀប​រស់នៅ​បែប​ឌីជីថល ក៏ដូចជា កម្មវិធី​ជាច្រើន​ទៀត ដែល​ត្រូវ​បានគ្រោង​សម្រាប់​ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្ទាប់ៗ​ទៀតផង​ដែរ  តួនាទី​ស្នូល​របស់​ក្រុមហ៊ុន Smart នៅក្នុង​វិស័យ​ឌីជីថល និង​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ គឺ​ស្ថិតក្នុង​ភាព​ដ៏​រឹងមាំ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​តាមរយៈ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com