ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីសាធារណការ ចុះមើលផ្ទាល់ឃើញ ផ្លូវជាតិលេខ៣ ខូចបណ្ដើរៗ ខណៈកំពុងសាងសង់
13, Jun 2019 , 10:30 pm        
រូបភាព
ស៊ុន ចាន់ថុល ចុះទៅពិនិត្យផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់ (រូបពីក្រសួងសាធារណការ)
ស៊ុន ចាន់ថុល ចុះទៅពិនិត្យផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់ (រូបពីក្រសួងសាធារណការ)
ក្រោយចុះពិនិត្យនាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញថា ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅកាន់វាលរិញ ចាប់ផ្ដើមខូចជាបណ្ដើៗហើយ ខណៈការសាងសង់មិនទាន់រួចរាល់នៅឡើយ។



លោក ស៊ុន ចាន់ថុល បាននិយាយថា៖«យើងទទួលបានព័ត៌មានតាមហ្វេសប៉ុក ប្រជាពលរដ្ឋរាយការណ៍ថាផ្លូវទើបអ៊ុតហើយសោះ ឃើញមានសំប៊ុកមាន់ មានមែន ជិះអម្បាញ់មិញនេះមានចង់១០កន្លែងហើយ។ យើងមិនទទួលយកទេ ទាល់តែរៀបចំឲ្យបានល្អ ត្រឹមត្រូវ ទើបយើងទទួលយកផ្លូវពីក្រុមហ៊ុនសាងសង់»។

តាមរយៈការផ្ទាយផ្ទាល់ក្នុងទំព័រហ្វេសប៉ុកផ្លូវការបស់ក្រសួងសាធារណការ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសងនេះ មានប្រវែងជាង៥៤គីឡូម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ AC ដោយចំណាយថវិកាប្រមាណ១២លានដុល្លារ ដែលជាប្រាក់កម្ចីពីធនាគារពិភពលោក។

គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមងហ៊ុនចិន CRBC ជាអ្នកសាងសាង់ ដែលគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕

Tag:
 ស៊ុន ចាន់ថុល​
  ផ្លូវជាតិលេខ៣
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com