កីឡាអន្តរជាតិ
អន្តរជាតិ
EPL រដូវ​កាល ២០១៩-២០៖ Man Utd បើកឆាក​ប៉ះ Chelsea រីឯ Man City ជួប West Ham
13, Jun 2019 , 6:33 pm        
រូបភាព
​កាលវិភាគ​ការប្រកួត​ក្របខណ្ឌ Premier League ពេញ​មួយ​រដូវ​កាល ២០១៩-២០ ចេញ​ជា​ផ្លូវការ​ហើយដោយ​ក្នុងនោះ Liverpool នឹង​ស្វាគមន៍ Norwich City សម្រាប់​ជំនួប​ដំបូង​គេ​បង្អស់​នៅ​ថ្ងៃទី​៩ ខែសីហា​។ Manchester United និង Chelsea ត្រូវបាន​ចាត់ទុកថា​ជាការ​ប៉ះគ្នា​ដ៏​ធំ​សម្រាប់​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​។


​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Manchester City ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី West Ham សម្រាប់​ជំនួប​បើកឆាក​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់ខ្លួន ស្រប​ពេលដែល​ក្រុម​ទើប​ឡើង​ពី​ក្របខណ្ឌ​ទី​២ Championship ចំនួន​ពីរ Aston Villa និង Sheffield United ត្រូវ​តតាំង​ជាមួយ Tottenham Hotspur និង Bournemouth​។​

 
​អ្វីដែល​ពិសេស​បំផុត​នោះ នេះ​ជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​លី​គ​កំពូល​អង់គ្លេស ដែល​ក្លិប​ទាំងអស់​នឹង​ទទួល​បានការ​សម្រាក​នៅ​ពាក់កណ្តាល​រដូវ​កាល​ដ៏​ខ្លី ពោលគឺ​នៅក្នុង​ខែកុម្ភៈ​។​
 
​ការ​សម្រាក​គឺមាន​រយៈពេល​លើសពី​ពីរ​សប្តាហ៍​។ ដូច្នេះ​នឹងមាន​ចំនួន​៥​ប្រកួត​ប៉ុណ្ណោះ​នៅ​ចុង​សប្តាហ៍ ហើយ​៥​ប្រកួត​ផ្សេងទៀត​នឹងធ្វើ​នៅ​ចុង​សប្តាហ៍​បន្ទាប់​ទៀត​។​
​សម្រាប់​ប្រកួត​បើកឆាក​រដូវ​កាល​រដូវ​កាល ២០១៩-២០ គូ​ពិសេស​ជាងគេ​គឺ​ជំនួប​រវាង​បិសាច​ក្រហម Man Utd ជាមួយ​ម្ចាស់​ជើងឯក Europa League តោ​ខៀវ Chelsea នៅ​ថ្ងៃទី​១១ ខែសីហា​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com