ជាតិ
សង្គមជាតិ
ស្នងការភ្នំពេញ ឲ្យពលរដ្ឋរាយការណ៍តាមហ្វេសប៊ុក បើថ្នាក់ក្រោម មិនទទួលបណ្តឹងឬប្រើសម្តីមិនសមរម្យ
14, Jun 2019 , 10:40 am        
រូបភាព
ឧត្តមសេនីយ៍ឯក​ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ
ឧត្តមសេនីយ៍ឯក​ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣មិថុនា ប្រាប់ទៅប្រជាពលរដ្ឋ ឲ្យដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនានា ក្នុងរាជធានីភ្នំពេញ ប្រសិនបើបានជួបបទល្មើសផ្សេងៗ ដូចជា លួច ឆក់ និង ប្លន់ ជាដើម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរសេរថា ការជួយផ្តល់ព័ត៌មាននេះ គឺដើម្បីងាយស្រួលដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចាប់ជនល្មើសយកទៅផ្តន្ទាទោស។



ប៉ុន្តែ ប្រសិនបើនគរបាលតាមប៉ុស្តិ៍ព្រងើយកន្តើយ ប្រជាពលរដ្ឋ អាចរាយការណ៍ទៅថ្នាក់លើ តាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ដូច្នេះថា «បើក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រើពាក្យសម្តីមិនសមរម្យ លោកអ្នកអាចចូលសរសេរសារ [Comment] ក្នុងទំព័រហ្វេសប៊ុកនេះបាន។ យើង ខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ»៕


Tag:
 ស ថេត
© រក្សាសិទ្ធិដោយ thmeythmey.com