ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុខុម បន្ត​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ ខណៈ​ខ្មែរ​រួបរួម​ជាតិ​បាន​១​អាសនៈ​
14, Jun 2019 , 10:35 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ កាលពី​ថ្ងៃទី​១៣ ខែមិថុនា បានធ្វើ​ជា​អ​ធិ​បតី​នា​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ អណ​ត្តិ​ទី​៣ ដោយ​លោក យឹម សុខុម បន្ត​តំណែង​ជា​ប្រធាន​។ សមាជិក​របស់លោក យឹម សុខុម ចំនួន​២៤​នាក់ មាន​២៣​នាក់​ជា​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ លើកលែងតែ​លោក សែម ឃឹម ម្នាក់​គត់​ដែលជា​កូតា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

 
​នៅ​ថ្នាក់មូលដ្ឋាន ដែលមាន​សរុប​១៥៤​អាសនៈ (​ស្រី​១៦​នាក់​) ក្នុង​ក្រុង​-​ស្រុក​ទាំង​៨​ទូទាំង​ខេត្តកំពង់ស្ពឺ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​១៤៧​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​៦​អាសនៈ (​ឧដុង្គ​២ ភ្នំស្រួច​២ បសេដ្ឋ​១ និង​ថ្ពង​១) ខណៈ​ហ្វ៊ុនស៊ិនប៉ិច បាន​១​អាសនៈ​នៅ​ស្រុក​ថ្ពង​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​កំពង់ស្ពឺ​៖

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com