ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍ “​អស់កម្លាំង​” មែន​ទេ​? ប្រហែល​បណ្ដាលមកពី​មូលហេតុ​ទាំងនេះ​
03, Jul 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧស្សាហ៍​មាន​អារម្មណ៍​ឆាប់​ហត់​អស់កម្លាំង​មែន​ទេ​? ក្រៅពី​ទទួលទាន​តិច ការ​គេង​មិន​គ្រប់ និង​ធ្វើការ​ធ្ងន់​ហួសកម្លាំង​នោះ​ការបាត់បង់​ថាមពល​រាងកាយ​លឿន​ក៏​អាច​បណ្ដាលមកពី​មូលហេតុ​ស្មាន​មិន​ដល់​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ ថា​តើ​មូលហេតុ​អ្វីខ្លះ​ទៅ​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​អស់កម្លាំង​ខុសធម្មតា​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​មូលហេតុ​ចម្បងៗ​ដែល​បណ្ដាលឱ្យ​អ្នក​ងាយ​ហត់​អស់កម្លាំង ៖
 
១. ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​
 
​ទឹក គឺ​ដើរតួនាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ ហើយ​ជួយ​រក្សា​ក៏ដូចជា​បង្កើន​កម្រិត​ថាមពល​។ ប្រសិនបើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​នោះ​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​បេះដូង​នាំឱ្យ​អ្នក​ឆាប់​។​
 
២. ទទួលទាន​ស្ករ ឬ​អាហារ​ផ្អែម​ច្រើនពេក​
 
​បើទោះជា​អាហារ​ផ្អែម​ជួយ​ឲ្យ​ឆាប់​មាន​ថាមពល​ក៏ពិតមែន ក៏ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ពេលខ្លះ​ការទទួល​ទាន​ស្ករ​ច្រើន​ក៏​អាចធ្វើ​ឲ្យ​អស់កម្លាំង​ដែរ​? នោះ​ក៏​ព្រោះតែ​ថាមពល​ដែល​រាងកាយ​ទទួលបាន​មកពី​ជាតិ​ផ្អែម គឺ​មិនមាន​រយៈពេល​យូរ​ឡើយ​។ 
 
៣. កង្វះ​លំ​ហាត់ប្រាណ​
 
​លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ហូរ និង​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​។ ការគិត​តែ​ពី​គេង​មិនបាន​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ដូច​បានគិត​ទុក​ឡើយ​។ ផ្ទុយទៅវិញ​ការធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ដូចជា ដើរ​និង​រត់​ត្រឹកៗ​យ៉ាងហោចណាស់ ៣ ដង ក្នុង​មួយ​សប្តាហ៍​បែរជា​ជួយ​បង្កើន​កម្លាំង​ថាមពល​គួរឱ្យកត់សម្គាល់​។​
 
៤. គេង​មិន​គ្រប់​
 
​ការ​គេង​មិន​គ្រប់​ក៏​អាចធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ខុសពី​ធម្មតា​ផងដែរ​! នោះ​ក៏​ព្រោះតែ​ការ​គេង គឺជា​ពេលដែល​អ្នកផ្ដល់​ឲ្យ​រាងកាយ​នូវពេល​សម្រាក​ស្ដារ​ថាមពល​ពេញលេញ​មកវិញ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​គេង​ឲ្យ​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។ 
 
៥. កង្វះ​ជាតិ​ដែក​
 
​រាល់​កោសិកា​រាងកាយ​ត្រូវការ​ទទួលបាន​អុកស៊ីហ្សែន​គ្រប់​គ្រាប់​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​។ ត្រង់ចំណុច​នេះ​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​មួយ​ដែល​រាងកាយ​ត្រូវការ គឺ​ជាតិ​ដែក​។ កង្វះ​ជាតិ​ដែក​ផ្ដល់​បញ្ហា​សុខភាព​ជាច្រើន រួមទាំង​ភាព​អស់កម្លាំង​ឆាប់​ហត់ ពិបាក​ផ្ដោតអារម្មណ៍ និង​សូម្បីតែ​ភាព​អំណត់​ស៊ូទ្រាំ​។ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ទេ ចូរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com