ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ឆាប់​មាន​កម្លាំង និង​អារម្មណ៍ល្អ គួរតែ​កុំ​មើលរំលង​អាហារ​ទាំងនេះ​ឲ្យ​សោះ​
15, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កម្លាំងកំហែង​មនុស្ស​យើង​អាច​នឹង​ស្រក​អស់​ទោះបីជា​មិនទាន់​យប់​ក៏ដោយ ហើយ​នៅពេល​វា​កើតឡើង​មែន អារម្មណ៍​ក៏​រង​ការប៉ះពាល់​ដែរ​។ ប៉ុន្តែ​នៅពេល​និយាយ​ដល់​ការបង្កើន​ថាមពល​ក្នុង​ខ្លួន មនុស្ស​យើង​ភាគច្រើន តែងតែ​ចង់​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ចៀស​ជាង​អាហារសម្រន់​ដែល​ផ្តល់​សុខភាព​ដូចជា គ្រាប់​ផ្លែឈើ​ជាដើម​។ ថ្វីបើ​វា​ផ្តល់​ថាមពល​បាន​លឿន​មែន តែ​វា​មិនអាច​ផ្តល់​បានយូរ​ឡើង​នៅពេលដែល​ជាតិ​ស្ករ​ត្រូវបាន​ប្រើប្រាស់​អស់ ហើយក៏​ធ្វើ​ឲ្យ​អស់កម្លាំង​វិញ ព្រមទាំង​អាច​ប្រឈម​នឹង​ជំងឺ​ទៀតផង​។


 
​យ៉ាងណាមិញ អ្នក​អាច​ប្តូរ​មក​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​វិញ ព្រោះ​វា​អាចជួយ​ផ្តល់​ថាមពល និង​ធ្វើ​ឲ្យ​អារម្មណ៍ល្អ​បែប​ធម្មជាតិ​ទៀត​៖
 
​ផ្លែ​បឺ​រី​
 
​ការ​ញ៉ាំ​ផ្លែ​បឺ​រី​ប្រហែលជា​ជួយ​បំបាត់​អារម្មណ៍​ចង់​ញ៉ាំ​អ្វី​ផ្អែមៗ​ដែរ ព្រោះ​ផ្លែឈើ​មួយ​នេះ​មាន​ជាតិ​ផ្អែម​បែប​ធម្មជាតិ​ស្រាប់​។ ក្រៅពីនេះ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​ប៉ោម​បានដែរ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​ជាតិ​ផ្អែម​ទេ ថែមទាំង​ផ្តល់​ជាតិ​ទឹក​ច្រើន​ទៀត​ដើម្បី​បង្កើន​ថាមពល​ឲ្យ​នៅ​ហ្នឹង​ល្អ​ទៀត​។ 
 
​តែ​បៃតង​
 
​បើសិនជា​អ្នក​កំពុង​តែមាន​ពេលវេលា​មិនល្អ ចូរ​ញ៉ាំ​តែ​បៃតង​មួយ​ពែ​ក​គឺមាន​ប្រយោជន៍​ក្នុង​ការជួយ​សម្រាល​អារម្មណ៍ បង្កើន​អារម្មណ៍ល្អ និង​សម្រួល​អារម្មណ៍​ខឹង និង​ឆេវឆាវ​បាន​ទៀត​។ តាម​ការសិក្សា​របស់​ជ​ប៉ុន​បាន​ឲ្យ​ដឹងថា មនុស្ស​ចាស់​ដែល​ញ៉ាំ​តែ​បៃតង​ពីរ​ទៅ​បី​ពែង​ក្នុង​មួយថ្ងៃ អាច​បន្ថយ​អាកា​រៈបាក់​ទឹកចិត្ត​បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។​
 
​ផ្លែ​ប័​រ​
 
​អាហារសម្រន់​ផ្តល់​សុខភាព​មួយទៀត​ដែលជា​ប្រភព​ថាមពល​ដែល​មនុស្ស​ត្រូវការ​ដែរ​នោះ​គឺ ផ្លែ​ប័​រ​។ ផ្លែឈើ​មួយ​នេះ​មិន​ត្រឹម​តែមាន​ជាតិ​ក្រែ​ម​ទេ​តែ​វា​ក៏​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង់​ញ៉ាំ​កាន់តែច្រើន​ដោយសារតែ​រសជាតិ​ឆ្ងាញ់​របស់​វា​ដែរ​។ ណាមួយ​មិនមាន​មនុស្ស​ច្រើន​ដឹង​អំពី​ប្រយោជន៍​របស់​ផ្លែ​ប័​រ​នេះ​ចំពោះ​សុខភាព​ទេ តែ​ពេលនេះ​អ្នកដឹង​ហើយ​ថា វា​ជួយ​ឲ្យ​មាន​កម្លាំង​ក្នុង​ខ្លួន​។ 
 
​ត្រី​សាល​ម៉ុង​
 
​បើសិនជា​អ្នក​ច្រើន​តែមាន​អារម្មណ៍​តក់ស្លុត ចូរ​បន្ថែម​ត្រី​សាល​ម៉ុង​ក្នុង​របប​អាហារ​ដើម្បី​ទទួលទាន​ទៅ ព្រោះ​វា​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែលមាន​ប្រយោជន៍​ក្នុង​ការជួយ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ និង​កម្លាំង​។ 
 
​អយ​ស្ទើ​
 
​ជាធម្មតា​អាហារ​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា អាហារ​សម្រើប ប៉ុន្តែ​អយ​ស្ទើ​អាចធ្វើ​រឿង​ច្រើនជាង​ការពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​ទៅទៀត​។ តាមពិតទៅ អយ​ស្ទើ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ស័​ង្គ​សី​ដែល​អាច​បង្កើន​អារម្មណ៍​ទូទៅ​កាន់តែ​ល្អ​។ វា​ក៏​ជួយ​ឲ្យ​អ្នក​គេង​លក់​កាន់តែ​ស្រួល​ដោយសារតែ​អារម្មណ៍ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com