ជាតិ
២៥ខេត្ត/រាជធានី
នយោបាយជាតិ
ឧត្តរមានជ័យ៖ លោក ស៊ី ប្រាសិទ្ធ ជាប្រធានក្រុមប្រឹក្សាខេត្ត ហើយសមាជិកម្នាក់ជាកូតាខ្មែររួបរួមជាតិ
× នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃទី១៣ ខែមិថុនា បានធ្វើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យ អាណត្តិទី៣។ លោក ស៊ី ប្រាសិទ្ធ អតីតអភិបាលរងខេត្ត ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សា ដោយមានសមាជិក១៨នាក់ (ស្រី៥នាក់)។ លោក រឿង ហាំ ជាសមាជិកតែម្នាក់គត់ពីកូតាគណបក្សខ្មែររួបរួមជាតិ ខណៈអ្នកផ្សេងទៀត ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា។
សម្រាប់អាសនៈទាំង៧៧ (ស្រី១២) នៅបណ្តាក្រុង-ស្រុក ទាំង៥ក្នុងខេត្តឧត្តរមានជ័យ គណបក្សប្រជាជនកម្ពុជាឈ្នះ៧៤អាសនៈ ហើយ៣អាសនៈទៀត បានទៅលើគណបក្សខ្មែររួបរួមជាតិ ដែលក្នុងនោះ ២នៅស្រុកអន្លង់វែង និង១នៅស្រុកចុងកាល់។
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៣ ឆ្នាំ២០១៩ ប្រចាំខេត្តឧត្តរមានជ័យ៖
https://www.necelect.org
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com