អត្ថបទពាណិជ្ជកម្ម
បាយ័ន​ហេ​រី​ធេ​ច ប្រកាស​នាំចេញ​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​ទៅ​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ​
14, Jun 2019 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ដោយ​ដំបូង​ឡើងជា​ក្រុមហ៊ុន​នាំចូល​ជីធម្មជាតិ​ពី​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​មាន​ទិសដៅ​ជួយ​ប្រជាកសិករ​ខ្មែរ​ឲ្យ​បាន​ប្រើប្រាស់​ជី​ដែល​មានគុណ​ភាពល្អ​ដើម្បី​ស្តារ និង កែលំអរ​ដី​ដែល​ខូច​រិច​រិល ដោយសារតែ​ការប្រើប្រាស់​ជី​ផ្សេងៗ​មិនបាន​សមស្រប​។ ជីធម្មជាតិ​ជប៉ុន​រួមចំណែក​ប្រែក្លាយ​ដី​ឲ្យ​ជីជាតិ​ស្ថិតស្ថេរ​ឡើងវិញ ធានា​សុវត្ថិភាព​បរិស្ថាន និង​សុខភាព ទន្ទឹមនេះ ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី បាន​សិក្សា​ស្រាវជ្រាវ​នូវ​បច្ចេកទេស​ថ្មី​តាម​លក្ខ​ណះ​ធម្មជាតិ ដើម្បី​ប្រើប្រាស់​អោយបាន​សមស្រប​ទៅនឹង​តំបន់​ត្រូពិច ។ បន្ទាប់ពី​មានការ​គាំទ្រ យ៉ាងច្រើន​ពី​កសិករ​កម្ពុជា ក្រុមហ៊ុន ក៏បាន​ងាក​មក​ផលិត​ជី​នៅក្នុង​ស្រុក ដើម្បី​ផ្គត់ផ្គង់ ហើយ​ក៏បាន​ឈានដល់​ការនាំចេញ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​ផ្លូវការ​ផងដែរ ។ នេះ​ជា​មោទនភាព និង​ភាព​រីកចម្រើន​មួយ​របស់​ក្រុមហ៊ុន ក្នុងការ​ផ្គត់ផ្គង់​ជី កសិកម្ម​ធម្មជាតិ ដល់​កសិករ ។​
 
​លោក​ចាន់ វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន​បាយ័ន​ហេ​រី​ធេ​ច បាន​ឲ្យ​ដឹងថា​៖ «​បើទោះជា​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ ចំពោះ​ផលិតផល​របស់​យើង​ដែល​កំពុងមាន​ដាក់លក់​ក្នុង​ទីផ្សារ​យ៉ាងណាក្តី ក៏​ក្រុមហ៊ុន​បាយ័ន នៅតែ​រក្សារ​ផែនការ​ពង្រឹង​ការអភិវឌ្ឍ​ផ្នែក​បច្ចេកទេស តាមរយៈ​កិច្ចសហការ​ជាមួយ​ដៃគូ​ដើម្បី ស្រាវជ្រាវ​នូវ​រូបមន្ត​ថ្មីៗ តួយ៉ាង​ដូចជា ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​ពិសេស ហើយ​ថ្មីៗ​នេះ​ក៍​បានចាប់ផ្តើម​ចែកចាយ​លើ​ទីផ្សារ​រួចហើយ​ដែរ​» ។ 


 
​លោក​បាន​បញ្ជាក់ថា រូបមន្ត​ថ្មី​កាន់​តែមាន​ភាពប្រសើរ​ជាង​មុន ព្រោះ​ជី​ថ្មី​នេះ​ជួយ​ឲ្យ​ប្រជាកសិករ​អាច​ដាំ​ដុះ​ដំណាំ​ដដែលៗ​លើដី​ដដែលៗ ដោយ​មិន​ប៉ះពាល់​ដល់​គុណភាព​ដី ថែមទាំង​ជួយ​បង្កើន​ទិន្នផល​កាន់តែ​ខ្ពស់ កាត់បន្ថយ​ជំងឺ និង​សត្វល្អិត ជាពិសេស​បច្ចេកទេស​ថ្មី​នេះ សមស្រប​លើ​ការដាំដុះ​ដំណាំ​រយៈពេល​យូរ ដូចជា​កៅស៊ូ ឈើ​ហូប​ផ្លែ (​ធូ​រេ​ន សាវម៉ាវ ស្វាយចន្ទី អំពៅ​-​ល​- នឹង​ជួយ​ឲ្យ​ដំណាំ​មាន​សុខ​ភាពល្អ ហើយ​ទទួលបាន​ទិន្នផល​ខ្ពស់ ។​
 
​អគ្គនាយក​ក្រុមហ៊ុន​បាយ័ន​ហេ​រី​ធេ​ច រូបនេះ បន្តថា  ខណៈ​បាន​នាំចេញ​ជា​ផ្លូវការ​រួចហើយ​ទៅកាន់​ទីផ្សារ​ប្រទេស​មី​យ៉ាន់​ម៉ា ក្រុមហ៊ុន​ក៏មាន​គម្រោង​នាំចេញ​ជី​កសិកម្ម​ធម្មជាតិ​នេះ​ទៅកាន់​ទីផ្សារ​ប្រទេស​កសិកម្ម​ជាច្រើន​ទៀត ដូចជា​ប្រទេស ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ជប៉ុន​ជាដើម ។ 



​លោក​អះអាងថា ៖« ពេលនេះ​ក្រុមហ៊ុន​បាន​ផលិត​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី​នេះ​ក្នុង​មួយថ្ងៃ​ប្រមាណ​៣០០​តោន និង​កំពុង​ពង្រីក​បន្ថែមទៀត ដើម្បី​បម្រើ​ឲ្យ​ការនាំចេញ​ផង និង​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ផង »​។​
 
​លោក ម៉ូ​វ សេង ប្រធាន​គ្រប់គ្រង​បច្ចេកទេស ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ផលិតផល​នេះ ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​របស់​ប្រជាកសិករ ដែល​ជួប​បញ្ហា​ជាច្រើន​ក្នុងពេល​បង្កបង្កើនផល រួមមាន​ដូចជា ដី​ខ្សោះ​ជីជាតិ រឹង​ក្ដាំង ដំណាំ​លូតលាស់​មិនល្អ , ដំណាំ កើត​ផ្សិត​លើ​ដើម ស្លឹក និង​ត្រួយ , ប្រេះ​ផ្លែ ចំណែក​ស្វាយចន្ទី​ដាក់​គ្រាប់​អត់​ពេញ​សាច់ , ដំបៅ​លើ​មែក ដើម រលួយ​ឬ​ស និង​ងាប់​ត្រួយ ។ 


 
​ចំពោះ​បញ្ហា​ដែល​កើតមាន​លើ​ដំណាំ​នេះ ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី អាចជួយ​បាន ឧទាហណ៍​ដូចជា  ដំណាំ​ធុ​រេ​ន ស្វាយចន្ទី មាន​បញ្ហា​ជំងឺ ដំបៅ​មែក ដើម រលួយ​ឬ​ស ផ្លែ ,​ជ្រុះ​ស្លឹក ងាប់​ត្រួយ​, ជំងឺ​ផ្កាឈូក ធ្វើ​ឲ្យ​សំបក​ដើម​ខូច ។ ដំណាំ​កៅស៊ូ ច្រើន​ជួប​បញ្ហា កើត​ផ្សិត​លើ​ស្លឹក​,​ស្ងួត​មុខចៀរ​, ជំងឺ​ផ្កា​កុលាប ដំណាំ​ក្រូច​ពោ​ធិ័​សាត់ ច្រើន​ជួប​បញ្ហា ស្លឹក​ប្រាក់​,​ផ្លែ​ស្កក​,​រ​លូ​យ​សំបក​,​ខ្លោច​ត្រួយ ដំណាំ​ដូង ច្រើ​ជួប​បញ្ហា ប្រេះ​ដើម និង​ផ្លែ​,​រលួយ​បណ្ដូល ចំពោះ​សាវម៉ាវ មិនសូវ​ជាមាន​បញ្ហា​ចោទ​ទេ តែ​អ្វីដែល​បារម្ភ គឺមាន​ផ្សិត​លើ​ផ្លែ ដំណាំ​អំពៅ ច្រើន​ជួប​បញ្ហា រលួយ​បណ្ដូល​,​ប្រេះ​ដើម​,​រលាក​ស្រទប​ស្លឹក ។ 
 
​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រ​ផលិត​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី ដំណើរការ​នៅ​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ហើយ​ជា​មោទនភាព​មួយ​ផងដែរ សម្រាប់​ក្រុមហ៊ុន​កម្ពុជា ដែល​អាច​ផលិត​ជី​ឈានដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស និង​មានការ​ទទួលស្គាល់​គុណ​ភាពជា​ផ្លូវការ​ផងដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com