ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​អង្ករ​ជាង​២៥​ម៉ឺន​តោន ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០១៩
14, Jun 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៥​ខែ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​២៥០,១៧២​តោន​។ ចំនួន​នេះ កើនឡើង ជាង​៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន ២៤០,២១៩​តោន​។

 
​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​-​ចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​ប្រចាំ​ខែឧសភា ចិន​នៅតែ​ជា​ប្រទេស​នាំចូល​អង្ករ​ពី​កម្ពុជា ក្នុង​លំដាប់​លេខ​មួយ ដែលមាន​ចំនួន​ជាង​១០​ម៉ឺន​តោន បារាំង​លេខ​ពីរ មាន​ចំនួន​ជាង​៣​ម៉ឺន​តោន និង​លេខ​៣ ប្រទេស​ហ្កា​បុ​ង​(Gabon) មាន​ជិត​១,៥​ម៉ឺន​តោន​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត​៦៣​ម៉ឺន​តោន​៕
 

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com