ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួល​ចំណូល​ពី​ពន្ធដារ​បាន​ជាង​១,៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០១៩
15, Jun 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ខែមករា​-​ឧសភា កម្ពុជា​ទទួលបាន​ចំណូល​ពី​ការប្រមូល​ពន្ធដារ​សរុប ៥៣៤៣,៣៩​ពាន់​លាន​រៀល (​ប្រមាណ ១ ៣៣៥,៨៥​លាន​ដុល្លារ​) ស្មើនឹង ៥៨,៣៧​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ទំហំ​ទឹកប្រាក់​នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ គឺ​កើនឡើង​ជិត​២៨​ភាគរយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ កាលពី​ថ្ងៃទី​១៣​មិថុនា​។​

 
​ដោយឡែក​ចំណូល​ពន្ធដារ​ប្រចាំ​ខែឧសភា​វិញ កម្ពុជា​ទទួលបាន​ជាង​៧៤៣​ពាន់​លាន​រៀល (​ប្រមាណ ១៨៥​លាន​ដុល្លារ​) ហើយ​ធៀប​នឹង​ចំណូល​ពន្ធ​ប្រចាំ​ខែឧសភា ក្នុង​ឆ្នាំ​២០១៨ គឺ​កើន​ជាង​៣៨​ភាគរយ​៕
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com