ជាតិ
សង្គមជាតិ
ហេតុអ្វី​ជប៉ុន​រីកចម្រើន​? លោក​ឯកអគ្គរាជទូត​ឆ្លើយ​យ៉ាងខ្លី​ថា «​ធនធានមនុស្ស​»!
15, Jun 2019 , 9:29 am        
រូបភាព
​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ពលរដ្ឋ​ក​ម្ព​ជា​ដែល​បាន​សួរ​លោក​ថា ហេតុអ្វី​បានជា​ប្រទេស​ជប៉ុន​មានការ​អភិវឌ្ឍ​​? លោក Horinouchi Hidehisa បាន​ឆ្លើយ​យ៉ាងខ្លី​ថា «​ធនធានមនុស្ស​»​។

 
​លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បកស្រាយ​តាមរយៈ​«​វិ​ឌី​អូ ៦០​វិនាទី​ពី​លោក​ទូត​ជប៉ុន​» ថា ពលរដ្ឋ​កម្ពុជា​តែងតែ​សួរ​រូបលោក​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន​។ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ពលរដ្ឋ​ក​ម្ពុ​ជា​លោក​បាន​ឆ្លើយថា ៖« ខ្ញុំ​តែងតែ​ឆ្លើយតប​វិញ​ថា​ដោយសារ​ធនធានមនុស្ស​»​។ 
 
​ដោយសារតែ​ចង់​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ដែរ​នេះ ទើប​រដ្ឋាភិបាល​ជប៉ុន​តែងតែ​ផ្តល់ជំនួយ​ភាគច្រើន បាន​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​។ ជាក់ស្ដែង​ថ្មី​នេះ ជប៉ុន​បានផ្ដល់​ជំនួយ​លើ​គម្រោង​វិទ្យាស្ថាន​គរុកោសល្យ ដែល​នឹង​ផ្តល់​ការអប់រំ​រយៈពេល​៤​ឆ្នាំ​តាម​ស្តង់ដា​អន្តរជាតិ​ដល់​សិស្ស​កម្ពុជា ដែល​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​ឲ្យ​ក្លាយជា​គ្រូបង្រៀន​បឋមសិក្សា និង​អនុវិទ្យាល័យ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ 
 
​លោក Horinouchi Hidehisa បាន​និយាយថា​៖«​ខ្ញុំ​សង្ឃឹមថា​ប្រទេស​កម្ពុជា​នឹង​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​បន្ថែមទៀត​តាមរយៈ​ធនធានមនុស្ស​កម្ពុជា​»៕
 
 

Tag:
 ជប៉ុន​
  វិស័យ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com