កីឡាជាតិ
ជាតិ
ទ័ព​ស្វាគមន៍​ស្វាយរៀង ក្រោយ​ណាហ្គា​ទៅ​ជួប​យុវជន​បាទី អគ្គិសនី​ទទួល​ក្រោ​ន​
15, Jun 2019 , 10:52 am        
រូបភាព
រ៉ឹង ប៊ុនហៀង (ឆ្វេង) របស់ការពារជាតិ និង​ប្រាក់ មុនីឧត្តម របស់ព្រះខ័នរាជស្វាយរៀង ទើបវិល​ពីបេសកកម្ម​ជាមួយ​ក្រុមជម្រើសជាតិ។ រូបថត FFC
រ៉ឹង ប៊ុនហៀង (ឆ្វេង) របស់ការពារជាតិ និង​ប្រាក់ មុនីឧត្តម របស់ព្រះខ័នរាជស្វាយរៀង ទើបវិល​ពីបេសកកម្ម​ជាមួយ​ក្រុមជម្រើសជាតិ។ រូបថត FFC
ដោយ:
ក្រោយ​ផ្អាក​មួយ​សប្តាហ៍​ដើម្បី​ទុកពេល​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បំពេញបេសកកម្ម​ក្នុង​វគ្គ​ជម្រុះ AFC Asian cup និង​ជម្រុះ​បឋម World Cup ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ត្រឡប់​មកវិញហើយ ដោយនៅ​ថ្ងៃ​សៅរ៍​ទី​១៥ មិថុនា ឆ្នាំ​២០១៩​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រសួងការពារជាតិ​(​ទ័ព​) ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ជើង​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ណាហ្គា​វើ​ល និង​ភ្នំពេញ​ក្រោ​ន​ជួប​គូប្រកួត​ក្រៅ​ទឹកដី​រៀងៗ​ខ្លួន​។​



​ក្រសួងការពារជាតិ ប៉ះ ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​

​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ហេតុផល​រៀងៗ​ខ្លួន​។ ក្នុងនោះ​ក្រសួងការពារជាតិ ត្រូវការ​៣​ពិន្ទុ​ក្នុងការ​រក្សា​គម្លាត​កុំ​ឲ្យ​ឆ្ងាយ​ពី​កំពូល​តារាង ខណៈ​ព្រះខ័ន​រាជ​ស្វាយ ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១១​។ បើ​មើ​លពី​៣​ប្រកួត​ចុងក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង​ហាក់​មានកំណត់​ត្រា​ល្អ​ជាង​ក្រសួងការពារជាតិ ដោយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ​បានបញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​បឹងកេត មុន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៣-០ និង​ឈ្នះ​វិសាខា ៥-៣​។ ចំណែក​ក្រសួងការពារជាតិ​ក្រោយ​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ៤-១ បាន​យកឈ្នះ​វិសាខា ១-០ តែ​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-១​។ បច្ចុប្បន្ន​ស្វាយរៀង​ឈរ​កំពូល​តារាង​មាន​២៦​ពិន្ទុ ខណៈ​ទ័ព​ឈរ​លេខ​រៀង​ទី​៦​មាន​១៧​ពិន្ទុ​។


​យុវជន​បាទី ប៉ះ ណាហ្គា​វើ​ល​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​


​ក្រោយ​ឈ្នះ​កំពង់ចាម ៣-០ ក្រុមយុវជន​សាលា​បាល់ទាត់​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​រង​បរាជ័យ​៥​ប្រកួត​ជាប់​គ្នា ដោយ​ចាញ់​បឹងកេត ៣-១ ក្រសួងការពារជាតិ ៤-៣ វិសាខា ៥-១ ព្រះខ័ន​រាជ​ស្វាយរៀង ៣-០ និង​អាស៊ី​អឺរ៉ុប ៦-១​។ ទោះបី​មិន​រំពឹង​រហូតដល់​ឈ្នះ តែ​យុវជន​បាទី​រំពឹង​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ទប់​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ពី​ណាហ្គា​វើ​ល ដែល​ត្រូវការ​ឈ្នះ ដើម្បី​គ្រង​កំពូល​តារាង​បណ្តោះអាសន្ន​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​២៤​ពិន្ទុ ខណៈ​បី​ប្រកួត​ចុងក្រោយ​ពួកគេ​បាន​យក​អង្គ​រថា​យ​ហ្គឺ​រ ៤-០ លត់​កំពង់ចាម ១៨-០ តែ​ចាញ់​បឹងកេត ២-០​។

​អគ្គិសនី​កម្ពុជា ប៉ះ ភ្នំពេញ​ក្រោ​ន​វេលា ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​

​ក្រោយ​ស្មើ ២-២ ជាមួយ​អាស៊ី​អឺរ៉ុប ក្រុម​អគ្គិសនី​កម្ពុជា​ចាញ់​ណាហ្គា​វើ​ល ៣-០ ចាញ់​ប៉ូលិស ១-០ និង​ចាញ់​សូល​ទី​ឡូ​អង្គរ ៤-២ តែ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១ នា​ជំនួប​សប្តាហ៍​ទី​១០​។ ចំណែក​៤​ប្រកួត​ចុងក្រោយ​របស់​ភ្នំពេញ​ក្រោ​ន គឺ​ឈ្នះ​៣​និង​ចាញ់​១​ក្នុងនោះ​យកឈ្នះ​ប៉ូលិស ៣-០ ឈ្នះ​ក្រសួងការពារជាតិ ៣-១ និង​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១ តែ​ចាញ់​សូល​ទី​ឡូ​អង្គរ ១-០​។ បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​១១​មាន​១០​ពិន្ទុ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​រៀង​ទី​៧​មាន​១៥​ពិន្ទុ​។ តែ​យ៉ាងណា គេ​កត់សម្គាល់​ឃើញថា អគ្គិសនី​កម្ពុជា​ជា​ក្រុម​ខ្លាំង​ក្នុង​ទឹកដី ជាក់ស្តែង​ពេល​ទទួល​ភ្ញៀ​ង​ជើង​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង​ពួកគេ​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​ប៉ុណ្ណោះ​៕ 




Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com