ជាតិ
លោក សំ សារីន បន្តតំណែងក្រុមប្រឹក្សាខេត្តកែប ដោយមានសមាជិក១៤នាក់
× លោក សំ សារីន បន្តតំណែងជាប្រធានក្រុមប្រឹក្សាខេត្តកែប ដោយសមាជិកទាំង១៤រូប (ស្រី១នាក់) សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាដូចគ្នា។ ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តកែប អាណត្តិទី៣នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។
ខេត្តកែប ដែលមានក្រុងកែប និងស្រុកដំណាក់ចង្អើរ មានអាសនៈសរុបចំនួន២៦ (ស្រី៤នាក់) ដោយសមាជិកទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា។ លោក អ៊ិន ស៊ុន ជាប្រធានក្រុមប្រឹក្សាក្រុងកែប រីឯលោក កៅ គី ជាប្រធានក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ដោយមូលដ្ឋាននីមួយៗ មានស្ត្រី២នាក់ជាសមាជិក។
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៣ ឆ្នាំ២០១៩ ប្រចាំខេត្តកែប៖
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com