ជាតិ
អត្ថបទពាណិជ្ជកម្ម
អាជីវករ​ក្នុង​ផ្សារ​មួយកន្លែង​នៅ​ទួល​សង្កែ ត្រូវ​ប្រាក់រង្វាន់​ចំនួន​៤០​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា​
15, Jun 2019 , 1:04 pm        
រូបភាព
​លោកស្រី ហៃ សុ​ឡាង អាជីវករ​ក្នុង​ផ្សារ​មួយកន្លែង​ក្នុង​សង្កាត់​ទួល​សង្កែ បាន​ទិញ​ស្រា​បៀរ​កម្ពុជា​តែ​៥​កំប៉ុង​ប៉ុណ្ណោះ​ដើម្បី​យកមក​ញុំ​ា​ពេលបាយ​ល្ងាច ឈ្នះ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​ភ្លាមៗ​។​
 
​លោកស្រី​បាន​ឲ្យ​ដឹងថា «​ខ្ញុំ​មិនដែល​គិតថា​ខ្លួនឯង​ហេង​ដល់​ថ្នាក់​នេះ​ទេ ព្រោះ​ធ្លាប់តែ​ឃើញ​គេ​ទិញ​រាប់សិប​កេស​ទើប​អាច​ត្រូវ​រង្វាន់​បាន​។ គ្រួសារ​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​កម្ពុជា​តែ​៥​កំប៉ុង​ប៉ុណ្ណោះ យកមក​ញុំ​ា​បន្តិចបន្តួច​ពេលបាយ​ល្ងា​យ​ជាមួយ​ប្អូនប្រុស​។ នឹកស្មាន​មិន​ដល់ គាត់​គាស់​កំប៉ុង​ទី​៥ ប៉ះចំ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា​។ ប្រាក់​៤០​លាន​រៀល​នេះ ខ្ញុំ​នឹង​ចែក​ជាមួយ​ប្អូនប្រុស​ខ្លះ ហើយ​សល់​ប៉ុន្មាន​ខ្ញុំ​នឹង​យកទៅ​ពង្រីក​តូប​បន្ថែម​»​។​


 
​លោកស្រី​បាន​បន្តថា គ្រួសារ​របស់គាត់​តែងតែ​ទិញ​ស្រា​បៀរ​កម្ពុជា​៥​កំប៉ុង​មក​ពិសា​ពេលបាយ​ល្ងាច​ជា​រៀងរាល់ថ្ងៃ ព្រោះ​ស្រា​បៀរ​កម្ពុ​ជាមាន​រសជាតិ​ឆ្ងាញ់ និង​ពេល​ពិសា​រួច មិន​ធ្វើ​ឲ្យ​ឈឺក្បាល​ដូច​ស្រា​បៀរ​ដទៃ​នោះទេ​៕
 


 

© រក្សាសិទ្ធិដោយ thmeythmey.com