ជាតិ
មិនយូរ​មិនឆាប់ អ្នកក្រុង នឹង​លែងឃើញ​ទិដ្ឋភាព​បឹង​ត្រកួន​-​កញ្ឆែត នេះ​ទៀតហើយ​!
16, Jun 2019 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​សម្តេច​ហ៊ុនសែន លោកអ្នក នឹង​ឃើញ​ត្រកួន និង​កញ្ឆែត​ដុះ​ស្អេកស្កះ​ក្នុង​បឹងទំពុន​។ បឹងទំពុន បានក្លាយ​ជា​បឹង​មួយ ដែល​ផ្ដល់​ចំណូល​ដល់​កសិករ និង​ជាទី​តាំង​ដាំ​ត្រកួន​-​កញ្ឆែត រួមទាំង​បន្លែ​បៃតង​ជាច្រើន​ប្រភេទ សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នករស់នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​។ អ្នក​ដាំ​បន្លែ​នៅលើ​បឹង​នេះ កំពុង​ព្រួយបារម្ភ​ថា កម្ពុជា​និង​ខ្វះខាត​ត្រកួន​-​កញ្ឆែត ដែល​ដាំ​នៅក្នុង​ស្រុក ដោយសារតែ​ផ្ទៃ​បឹង​ត្រូវបាន​វិនិយោគ​។​



​ពលរដ្ឋ​រាប់រយ​គ្រួសារ​បាន​ពឹង​អាស្រ័យ​ផល​លើ​របរ​ដាំ​ត្រកួន និង​កញ្ឆែត​នៅ​បឹងទំពុន​។ កសិករ​ដែល​ដាំ​ត្រកួន និង​កញ្ឆែត​នៅ​ទីតាំង​នេះ ខ្លះ​ត្រូវ​ងើប​តាំងពីព្រឹក​ព្រលឹម ដើម្បី​កាត់​ត្រកួន​និង​កញ្ឆែត ជូន​អតិថិជន​នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​៖ កោះកុង ព្រះសីហនុ និង​ខេត្ត​មួយចំនួនទៀត​។​
 
​ក្រុម​អ្នក​ដាំ​បន្លែ​ក្នុង​តំបន់​បឹងទំពុន​មួយចំនួន បាន​បញ្ជាក់ថា​៖ «​បន្លែ​ក្នុង​បឹងទំពុន​នេះ មិនមាន​សារជាតិ​គីមី​រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ឡើយ  សូម្បីតែ​ពួក​ខ្ញុំ​ក៏​បរិភោគ​បន្លែ​នៅទីនេះ​ដែរ​។ បន្លែ​ក្នុង​បឹងទំពុន​នេះ នឹងមិន​អាច​ដាំ​ដុះ​ទាន់​ទីផ្សារ​បានឡើយ ប្រសិនបើ​គ្មាន​ការថែទាំ​ជាប្រចាំ ដោយ​បាញ់ថ្នាំ​កម្ចាត់​សត្វល្អិត​ឲ្យ​បាន​ទៀងទាត់​នោះ​»​។ ក្នុង​១​ថ្ងៃ កសិករ​ខ្លះ​អា​ចរក​ចំណូល​ពី​ត្រកួន និង​កញ្ឆែត បានជា​មធ្យម ៦​ម៉ឺន​រៀល ហើយ​បន្ទាប់ពី​កាត់​ចំណាយ​ផ្សេងៗ ពួកគេ​នៅសល់​ប្រាក់​បន្តិចបន្តួច​ប៉ុណ្ណោះ​។ 
 
​បច្ចុប្បន្ន ពលរដ្ឋ​ដែល​ប្រកប​របរ​នេះ កំពុង​ព្រួយបារម្ភ​ថា កម្ពុជា​និង​ខ្វះខាត​ត្រកួន កញ្ឆែត ដែល​ដាំ​នៅក្នុង​ស្រុក ដើម្បី​លក់​ក្នុង​ទីផ្សារ ដោយសារតែ​ផ្ទៃ​បឹង​ត្រូវបាន​វិនិយោគ​ពី​រដ្ឋាភិបាល ហើយ​ដី​បឹង​ទាំងអស់ នឹងត្រូវ​អភិវឌ្ឍ​ជា​សំណង់​។ តាមរយៈ​ការអភិវឌ្ឍ​តំបន់​បឹងទំពុន នឹងមិន​មាន​បឹង​សម្រាប់​ឈប់​ជួល​ឲ្យ​កសិករ​ដាំ​បន្លែ​ដូច​បច្ចុប្បន្ន​ទៀតឡើយ​៕
​សូម​អញ្ជើញ​ទស្សនា​រូប​ខាងក្រោម​៖
 

































Tag:
 បឹងទំពន់ ត្រ​កូន កញ្ឆែត​
© រក្សាសិទ្ធិដោយ thmeythmey.com