លោក ម៉ក់ រ៉ា និង​សមាជិក​២០​នាក់ ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ក់ រ៉ា និង​សមាជិក​២០​នាក់ ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​
15, Jun 2019 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​។ អតីត​អភិបាលរង​ខេត្ត លោក ម៉ក់ រ៉ា ដែល​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា និង​សមាជិក​២០​ទៀត (​ស្រី​២​នាក់​) សុទ្ធតែ​មន្ត្រី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។​

 
​ខេត្តពោធិ៍សាត់ មាន​ក្រុង​-​ស្រុក​ចំនួន​៧ ដោយមាន​អាសនៈ​សរុប​១២១ ហើយ​ក្នុងចំណោម​នោះ ស្ត្រី​មាន​ចំនួន​១៩​នាក់ ដែល​សុទ្ធតែជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​ពោធិ៍សាត់​៖
 

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com