សិស្ស​ពី​កំពង់ឆ្នាំង បន្ទាយមានជ័យ និង​កំពង់ចាម​ឈ្នះ​មេដាយ​សំរឹទ្ធ​៧​ពី​ការប្រកួត​វិទ្យាសាស្ត្រ​នៅ​ថៃ​
ជាតិ
សង្គមជាតិ
សិស្ស​ពី​កំពង់ឆ្នាំង បន្ទាយមានជ័យ និង​កំពង់ចាម​ឈ្នះ​មេដាយ​សំរឹទ្ធ​៧​ពី​ការប្រកួត​វិទ្យាសាស្ត្រ​នៅ​ថៃ​
15, Jun 2019 , 5:49 pm        
រូបភាព
ពីឆ្វេងទៅស្តាំ (ផន ស៊ីភាវ ក្រូច ថាវរៈ ចូវ យូអ៊ី និង ហ៊ូ ខេមរបុត្រ រូបថត៖ ក្រសួងអប់រំ យុវជន និងកីឡា
ពីឆ្វេងទៅស្តាំ (ផន ស៊ីភាវ ក្រូច ថាវរៈ ចូវ យូអ៊ី និង ហ៊ូ ខេមរបុត្រ រូបថត៖ ក្រសួងអប់រំ យុវជន និងកីឡា
​ភ្នំពេញ​៖ យុវ​សិស្ស​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​ចំនួន​៧​ពី​ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អាស៊ាន​បូក​បី​លើក​ទី​៨ (8th ASEAN Plus Three Junior Science Odyssey-APT JSO) សម្រាប់​ដែលមាន​អាយុ​ពី​១៣​ឆ្នាំ​ដល់​១៥​ឆ្នាំ ដែល​រៀបចំ​នៅ​ខេត្ត​ប៉ាក់​ធុម​ថា​នី ប្រទេស​ថៃ ក្រោម​ប្រធានបទ​«​យុវជន​ក្នុង​ការនាំយក​វិទ្យាសាស្ត្រ ដើម្បី​គោលដៅ​អភិរក្ស​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​»​។​

 
​ការប្រកួតប្រជែង​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៥ ខែមិថុនា ដោយមាន​បេក្ខជន​៨០​នាក់​ពី​បណ្តា​ប្រទេស​មួយចំនួន​ចូលរួម ដូចជា បណ្តា​ប្រទេស​អាស៊ាន កូរ៉េ ចិន និង​ស៊ុយអែត​។ យុវជន​កម្ពុជា​៤​ក្នុងចំណោម​៥​រូប បាន​វិល​ត្រឡប់មកវិញ​ជាមួយ​មេដាយ​សំរឹទ្ធ​សរុប​ចំនួន​៧​។​


 មេដាយ​សំរិទ្ទ​​ចំនួន​​៧គ្រឿង ​រូបភាពពី​ក្រសួងអប់រំ​ យុវជន និងកីឡា

​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា  យុវ​សិស្ស ផន ស៊ី​ភាវ និង ក្រូច ថាវរៈ ដែល​មកពី​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្តកំពង់ឆ្នាំង បាន​មេដាយ​សំរឹទ្ធ​ម្នាក់ៗ​ចំនួន​២ ។ 


 រូបភាព​យុវសិស្សទាំង​​៤​នាក់ដែលឈ្នះ​បាន​មេដាយ​សំរិទ្ធ​៧គ្រឿង​ ក្នុងការ​ប្រកួត​អ្នក​វិទ្យាសាស្ត្រវ័យ​ក្មេង នៅប្រទេស​ថៃ​​

​ចូ​វ យូ​អ៊ី ដែល​មកពី​វិទ្យាល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ជា​បេ​ក្ខ​នារី​តែ​ម្នាក់​គត់ ហើយ​ទទួល​មេដាយ​សំរឹទ្ធ​ចំនួន​២​ផងដែរ​។​
 
​ចំនួន​យុវ​សិស្ស ហ៊ូ ខេមរបុត្រ មកពី​វិទ្យាល័យ​ដីដុះ ខេត្តកំពង់ចាម​វិញ ទទួលបាន​មេដាយសំរិទ្ធ​១​គ្រឿង​៕

Tag:
 អប់រំ​
 ​យុវ​សិស្ស​
 ​វិទ្យាសាស្ត្រ​
 ​មេដាយ​
© រក្សាសិទ្ធិដោយ thmeythmey.com