ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កាយ សំ​រួម និង​សមាជិក​១៨​នាក់​ចូលកាន់​មុខងារ​ក្រុមប្រឹក្សា​ខេត្តកោះកុង​
16, Jun 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តកោះកុង អាណត្តិ​ទី​៣ ដោយមាន​លោក កាយ សំ​រួម ដែល​បន្ត​តួនាទី​ជា​ប្រធាន រួមជាមួយ​សមាជិក​១៨​នាក់​ទៀត ដែល​សុទ្ធតែ​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​។ ពិធី​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា នៅ​សាលា​ខេត្តកោះកុង​។​



​ខេត្តកោះកុង​មាន​៧​ក្រុង​-​ស្រុក ដោយ​សរុប​អាសនៈ​មាន​៨៧ (​ស្រី​១៩​នាក់​) ដែលជា​មន្ត្រី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខេត្តកោះកុង មាន​ស្ត្រី​ដល់​ទៅ​ពីររូប ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ដែល​ក្នុងនោះ អ្នកស្រី គ្រី សោភ័ណ ប្រចាំ​ស្រុក​បុ​ទុម​សាគរ និង​អ្នកស្រី សុខ វណ្ណ​ដេ​ត ប្រចាំ​ស្រុក​គិរីសាគរ​។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​កោះកុង​៖
https://www.necelect.org.kh






Tag:
 ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com