ជាតិ
សង្គមជាតិ
អចលនទ្រព្យ
ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង នឹង​បើក​ដំណើការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២២ ខែមិថុនា
16, Jun 2019 , 10:57 am        
រូបភាព
 ស្ពាន​អាកាសថ្មើរជើងនាង​គង្ហីង​​ រូបភាពពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​​
ស្ពាន​អាកាសថ្មើរជើងនាង​គង្ហីង​​ រូបភាពពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​​
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​ថ្មើរជើង​នា​ងគ​ង្ហី​ង ដែល​នៅ​ជិត​ស្តា​ត​អូឡាំពិក នៅ​ថ្ងៃទី​២២ ខែមិថុនា ខាងមុខនេះ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ឆ្លងកាត់​បណ្តា​ផ្លូវ​នានា និង​បង្កើន​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ផងដែរ​។
 
​ស្ពាន​អាកាស​ថ្មើរជើង​នា​ងគ​ង្ហី​ង បាន​កសាងឡើង​នៅ​ខែតុលា ឆ្នាំ​២០១៧ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​(OCIC)​។ 


 ស្ពាន​អាកាសថ្មើរជើងនាង​គង្ហីង​​ រូបភាពពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​​

​សូមបញ្ជាក់ថា កម្ពុ​ជាមាន​ស្ពាន​អាកាស​ថ្មើរជើង​ដូចជា ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​វិទ្យាល័យ​ជម្ពូ​វ័ន និង​វិទ្យាល័យ​ចំណេះ​ទូទៅ​ហ៊ុន សែន​ជម្ពូ​វ័​ន្ត ស្ពាន​អាកាស​ថ្មើរជើង​នា​ងគ​ង្ហី​ង និង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​បេន​ឡា​ផ្សារ​កំពង់ស្ពឺ ដែល​កំពុង​ស្ថិតនៅក្នុង​ការកសាង​នៅឡើយ​៕ 

Tag:
 ស្ពាន​អាកាស
© រក្សាសិទ្ធិដោយ thmeythmey.com