ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្ស​-​និស្សិត​ជាង​៣៥០​នាក់​ចូលរួម​ពិព័រណ៍​នៅ​សៀមរាប​ស្តីពី «​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​»
16, Jun 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាប័ន IDP គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស នូ​វែ​ល​សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់​។ IDP មានបទពិសោធន៍​ជាង​៥០​ឆ្នាំ​ក្នុង​វិស័យ​អប់រំ​អន្តរជាតិ​ទូទាំង​ពិភពលោក និង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​២៧​ឆ្នាំ​មកហើយ​។​
 
​កាលពី​ថ្ងៃទី​១៥ ខែមិថុនា  ភ្ញៀវកិត្តិយស​ជាង​២០០​នាក់ បាន​ចូលរួម​ក្នុង​កម្ម​វី​ធី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច ដើម្បី​បើក​កម្មវិធី​ពិព័រណ៍ «​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​» ដែល​រៀបចំ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ ខេត្តសៀមរាប​។​


 
​ឈានដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្ម​វី​ធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ដដែល ដោយ​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ ជាមួយនឹង​វត្តមាន​ចូលរួម​របស់​សិស្ស​-​និស្សិត​ជាង​៣៥០​នាក់​។​


 
​រៀបចំឡើង​ដោយ ស្ថាប័ន IDP កម្មវិធី​ពិព័រណ៍ «​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​» ក្លាយជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​-​និស្សិត​កម្ពុជា និង​អាណាព្យាបាល​ក្នុងការ​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​ប្រឹក្សា​របស់​ស្ថាប័ន IDP ដើម្បី​ទទួលបាន​ពត៌មាន​ពី​ការសិក្សា​ទៅកាន់​ប្រទេស​ទាំង​៦ ដែលមាន​ដូចជា អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ សហរដ្ឋអាមេរិក អង់គ្លេស និង​អៀរ​ឡង់​។ 


 
​អ្នកជំនាញ​ប្រឹក្សា​ទាក់ទង​នឹង​ការសិក្សា​នៅ​បរទេស អាច​ផ្តល់នូវ​ការប្រឹក្សា ក៏ដូចជា​ការណែនាំ​ពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ក្នុង​ការចំណាយ​ប្រចាំថ្ងៃ និង​ដំណើរការ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​គោលដៅ​នានា​។​


 
​លោក ស្រេង ម៉ៅ នាយក​ប្រចាំ​ប្រទេស​របស់​ស្ថាប័ន IDP កម្ពុជា បាន​មានប្រសាសន៍ថា និយោជក​ដែល​ស្វែងរក​បេក្ខជន​មាន​សញ្ញាបត្រ​ពី​ក្រៅប្រទេស និង​តម្រូវការ​នៅ​គុណភាព និង​បំ​ណិ​ន​ផ្សេងៗ ដែល​បេក្ខជន​ទទួលបាន​ពី​អំឡុងពេល​សិក្សា​របស់​ពួកគេ​នៅ​បរទេស មានការ​កើនឡើង​យ៉ាងខ្លាំង​។​


 
​ដោយឡែក តំណាង​មកពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ពត៌មាន​ទាក់ទង​នឹង​ការអភិវឌ្ឍ​ន៍ក​ម្រឹត​ភាសា​អង់គ្លេស​ដែល​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ត្រូវការ​។ 
 
​លើសពីនេះ អ្នកតំណាង​មកពី​មណ្ឌល​ប្រឡង​តេស្ត​ភាសា​អង់គ្លេស IELTS ដែលជា​តេស្ត​មាន​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ក៏មាន​វត្ត​មាននៅ​កម្មវិធី​នេះដែរ ដើម្បី​ផ្តល់នូវ​ពត៌មាន​អំពី​ការចុះឈ្មោះ និង​ការ​ត្រៀមប្រឡង​ក៏ដូចជា​ផ្តល់នៅ​ការធ្វើ​តេស្ត​តាមរយៈ​កុំព្យូទ័រ (CDI) សាកល្បង​។​
 
«​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ផ្តល់​ជា​ជំនួយ​ដល់​សិស្ស និស្សិត​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការសិក្សា​នៅ​បរទេស​តាមរយៈ​ការជួប​ផ្ទាល់​ជាមួយ​អ្នកជំនាញ​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​ដែល​អាច​ឲ្យ​ពួកគាត់​ងាយស្រួល​ក្នុងការ​សម្រេចចិត្ត​ទៅ​សិក្សា​នៅ​ប្រទេស​ដែល​សាក​សម​សម្រាប់​ពួកគេ និង​ទទួលបាន​ពត៌មាន​សម្រាប់​ដំណើរការ​នៃ​ការដាក់​ពាក្យ​សិក្សា​ទៀតផង​»​។ នេះ​ជាការ​អះអាង​របស់ លោក ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ទៅ​សិក្សា​នៅ​បរទេស ស្ថាប័ន IDP កម្ពុជា​។​
 
​ស្ថាប័ន IDP ត្រូវបាន​បង្កើតឡើង​ដោយ​សាកលវិទ្យាល័យ​អូស្ត្រាលី​ចំនួន ៣៨​សាកលវិទ្យាល័យ​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com