កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៩ មាន​អ្នកចូលរួម​ជាង​៦០០០​នាក់
16, Jun 2019 , 12:00 pm        
រូបភាព
​មនុស្ស​ជាង​៦០០០​នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​លើក​ទី​៩ ដែល​ប្រារព្ធ​នៅមុខ​ព្រះបរមរាជវាំង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា នេះ​។ យោងតាម​មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ចំនួន​នេះ កើនឡើង​២០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨​។​

 
​ក្រៅពី​ពលរដ្ឋ​ខ្មែរ ជនបរទេស​ជាង​៥០០​នាក់​ដែល​មកពី​៣៥​សញ្ជាតិ​ផ្សេងៗ​គ្នា បាន​ចូលក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ដោយ​ចិន ជប៉ុន និង​ហ្វីលីពីន មាន​ចំនួន​ច្រើនជាងគេ​។​


 
​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ (The Phnom Penh International Half Marathon) ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និង​ការស្វែងរក​មូលនិធិ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


 
​ព្រឹត្តិការណ៍​នេះ ក៏​ជាការ​លើកកម្ពស់​ទីក្រុង​ស្អាត និង​បៃតង ការជំរុញ​ឲ្យ​ភ្នំពេញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ការរត់​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេម​២០២៣ នៅ​កម្ពុជា​ផងដែរ​។ 


 
​ចម្ងាយ​រត់​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ ក្នុងនោះ មាន​ចម្ងាយ​៣​គីឡូម៉ែត្រ​ដែលជា​ការរត់​បែប​កម្សាន្ត ចម្ងាយ​១០​គីឡូម៉ែត្រ និង​ចម្ងាយ​២១​គីឡូម៉ែត្រ​៕






 សហការី ThmeyThmey ចូលរួមរត់ចម្ងាយ៣គីឡូម៉ែត្រ បែបកម្សាន្ត







Tag:
 ​ជាតិ​
  សង្គម​
  កីឡា​
  ម៉ា​រ៉ា​តុង​
© រក្សាសិទ្ធិដោយ thmeythmey.com