ជាតិ
សង្គមជាតិ
វត្តភ្នៀតសិម្ពលី នៅពោធិ៍សែនជ័យរៀបចំពិធីបំបួសយុវជនដែលចង់យល់ដឹងពីព្រះធម៌ រូបភាពពីហ្វេសប៊ុកវត្តភ្នៀតសិម្ពលី នៅសង្កាត់ស្នោរ ខណ្ឌពាធិសែនជ័យ រាជធានីភ្នំពេញ
× ភ្នំពេញ៖ ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការវត្ត ភ្នៀតសិម្ពលី នៅសង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ បានប្រកាសឲ្យកុលបុត្រ កុលធីតាចំនួន៥០០នាក់ ដែលចង់យល់ដឹងពីព្រះធម៌អាចមកបួសរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។
ចំពោះកុលបុត្រ កុលធីតាដែលមកចុះឈ្មោះបួសបានគឺត្រូវតែមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ សម្រាប់ការចុះឈ្មោះអាចមកចុះនៅ ពុទ្ធិកសមាគមកម្ពុជរដ្ឋ តិរវិថីព្រះស៊ីសុវត្ថិ ខាងកើតជាប់អតីតរដ្ឋសភា ក្នុងបរិវេណអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ ក្រសួងធម្មការ និងសាសនា និងនៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនានេះ នឹងស្ថិតនៅក្រោមព្រះរាជធិបតីភាព សម្តេចព្រះមហាសុមេធាធិបតី កត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឍនាយក នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ និងមន្ត្រីសង្ឃជាច្រើនអង្គទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com