ជាតិ
ពីនេះ ពីនោះ
គ្រឿង​ឥស្សរិយាភរណៈ គឺ «​មេដាយ​» មិនមែន «​មេដៃ​» ឡើយ​
11, Jun 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​មេដាយ​» ជា​កម្ចី​ពី​បារាំង​(Médaille) សម្រាប់​សម្គាល់​លើ​គ្រឿង​ឥស្សរិយាភរណៈ​មាន​រូបសណ្ឋាន​ផ្សេងៗ ដែល​ធ្វើ​ពី​លោហជាតិ ឬ​រតនវត្ថុ​សម្រាប់​រាជការ​អាណាចក្រ​គ្រប់​ប្រទេស ឲ្យ​ជា​កិត្តិយស​ដល់​ឥស្សរជន ឬ​ដល់​អ្នក​ដែលមាន​ចំណេះវិជ្ជា​មានកេរ្តិ៍ឈ្មោះ​។

 
​ពាក្យ​«​មេដាយ​»  ប្រើ​ជាមួយនឹង​របស់​អ្វីមួយ​ដែលមាន​តម្លៃ​ដូចជា មេដាយ​សំរឹទ្ធ មេដាយប្រាក់ ឬ​មេដាយមាស ជាដើម​។ អ្នក​ដែល​ទទួល​ភាគច្រើន​គឺ​ត្រូវ​ឆ្លងកាត់​ការប្រកួតប្រជែង​ណាមួយ ដូចជា​ក្នុង​វិស័យ​កីឡា សិល្បៈ ឬ​ការសិក្សា​រៀនសូត្រ​ជាដើម​។​
 
​ដោយសារ​សំនៀង​ប្រហាក់ប្រហែលគ្នា អ្នកខ្លះ​ច្រឡំ​សរសេរថា «​មេដៃ​» ដែល​សំដៅលើ​ម្រាមដៃ​ដែល​ធំជាងគេ​ទៅវិញ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com