​ម្ចាស់ Youtube ដែលមាន​អ្នកមើល​ច្រើន មានឱកាស​ចូលរៀន​ក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​ឥណ្ឌូណេស៊ី​
សង្គមអន្តរជាតិ​
អន្តរជាតិ
​ម្ចាស់ Youtube ដែលមាន​អ្នកមើល​ច្រើន មានឱកាស​ចូលរៀន​ក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​ឥណ្ឌូណេស៊ី​
16, Jun 2019 , 5:34 pm        
រូបភាព
ដោយ: ធីតា
​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បើកឱកាស​ពិសេស​ដល់​តារា Youtube ទាំងឡាយ​ឲ្យ​ចូលរៀន​នៅ​សាលា​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​

 
​សាកលវិទ្យាល័យ National Development University Veteran Jakarta (UPNVJ) បានផ្តល់​កន្លែង​ដល់​ម្ចាស់​គណនី Youtube ឬ YouTuber ដែលមាន​អ្នក​ជាវ (Subscribers) យ៉ាងហោចណាស់​១០ ០០០ ហើយ​ខ្លឹមសារ​ដែល​បង្កើត​ថ្មី (Original Content) មាន​ការចូល​ទស្សនា​ជាង ១០០ ០០០​ដង​។ ទាំងនេះ​ជា​លក្ខខណ្ឌ​។​
 
​អ្នក​ដែលមាន​បំណង​ចូលរៀន​នៅ UPNVJ ក៏​នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេ​ស្តិ៍​សាកល្បង​សមត្ថភាព​លើ​ការបង្កើត​វីដេអូ​ថ្មី​ដែលមាន​រយៈពេល​ចន្លោះ​ពី​៣​ទៅ​៥​នាទី​ផងដែរ​។​
 
​បើតាម AFP សាកលវិទ្យាល័យ​របស់​ឥណ្ឌូណេស៊ី​មួយ បើកឱកាស​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​ជំនាញ​សេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ​នយោបាយ ច្បាប់ វិស្វកម្ម និង​កុំព្យូទ័រ​។​
 
​លោក Erna Hernwati ដែលជា​សាកលវិទ្យាធិការ​បាន​អះអាង​ប្រាប់ Jakarta Post ថា Youtube ជា​បណ្តាញ​ព័ត៌មាន​ដែល​ផ្តល់​សារ​វិជ្ជមាន​ជាច្រើន ដូច្នេះ​សាកលវិទ្យាល័យ​ចង់បាន​សិស្ស​ដែលមាន​ឥទ្ធិពល​លើ​សង្គម​។ 
 
​តារា Youtube ដ៏​ល្បីល្បាញ​បច្ចុប្បន្ន​នៅ​ឥណ្ឌូណេស៊ី គឺ Atta Halilintar និង Ricis ដោយ​ពួកគេ​មាន Subscribers ជាង​១៥​លាន​រៀងៗ​ខ្លួន​៕
 

Tag:
 បណ្តាញ​សង្គម​
  Youtube
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com