កីឡាអន្តរជាតិ
អន្តរជាតិ
លោក Maurizio Sarri ក្លាយជាបង្វឹក Juventus ជាផ្លូវការ
× ទីបំផុតលោក Maurizio Sarri ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ ក្លិបសេះបង្កង់ បានប្រកាសពីការតែងតាំងនេះ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន នាថ្ងៃទី១៦ ខែមិថុនា។
គ្រូបង្វឹកអ៊ីតាលីវ័យ៦០ឆ្នាំ ដែលមានបទពិសោធន៍ដឹកនាំក្លិបជាច្រើននោះ បានចាកចេញពី Chelsea ខណៈក្រោមការដឹកនាំរបស់លោករយៈពេលតែមួយរដូវកាលកន្លងមក ក្លិបតោខៀវ បានចំណាត់ថ្នាក់លេខ៣ Premier League និងឈានទៅវគ្គផ្តាច់ព្រ័ត្រ EFL Cup និងឈ្នះពាន Europa League។
លោកធ្លាប់មានប្រវត្តិដឹកនាំក្លិបមួយចំនួននៅអ៊ីតាលីដូចជា Pescara, Arezzo, Avellino, Verona, Grosseto, Alessandria, Sorrento តែក្លិបលំដាប់ទាប។ លោកធ្លាប់បានជោគជ័យគួរឲ្យកត់សម្គាល់ជាមួយក្លិប Empoli ដោយជួយឲ្យក្លិបនេះឡើងទៅកាន់ Serie A បន្ទាប់មកលោកបានចូលរួមជាមួយ Napoli ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ហើយធ្លាប់ឈ្នះជាគ្រូបង្វឹកឆ្នើមប្រចាំ Serie A នៅឆ្នាំ២០១៦ផងដែរ៕
Tag:
Juventus
Serie A
Maurizio Sarri
© រក្សាសិទ្ធិដោយ thmeythmey.com