ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ផេង ក្លាយជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ជំនួស​លោក ពៅ សាមី​
17, Jun 2019 , 9:44 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា នេះ បាន​ដឹកនាំ​សម័យប្រជុំ រដ្ឋសភា លើក​ទី​២ នីតិកាល​ទី​៦ ដោយមាន​វត្តមាន​អ្នកតំណាងរាស្ត្រ​សរុប​១០៨​នាក់​។ ក្នុងចំណោម​របៀបវារៈ ជាច្រើន សភា​បានសម្រេច​ផ្តល់​សុពលភាព​នៃ​អាណត្តិ​របស់លោក សុខ ផេង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង ជំនួស​លោក ពៅ សាមី ដែល​បានទទួលរ​មណ​ភាព​។​



​លោក សុខ ផេង អាយុ​៦៥​ឆ្នាំ ដែលជា​អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្តព្រៃវែង ជា​បេក្ខជន​ដែល​ស្ថិតក្នុង​បញ្ជី​បម្រុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ព្រៃវែង​។ លោក​ឡើង​ជំនួស​លោក ពៅ សាមី ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៧២​ឆ្នាំ កាលពី​ថ្ងៃទី​៣ ខែមិថុនា​។​
 
​លោក សុខ ផេង ស្ថិតក្នុង​ចំណោម​អ្នកតំណាងរាស្ត្រ​១១​នាក់​ប្រចាំ​មណ្ឌល​ព្រៃវែង ជាមួយ​លោក ជាម យៀប​, លោក ប៉ែន បញ្ញា លោក ជាម ប៉េអា លោក ទេព សាម៉ន លោក មុំ​ម ស៊ីបុន លោក ឡុង ប៊ុ​ន្នី លោក ពេជ្រ ជីវ័ន លោក ថោង វរលក្ខណ៍ លោក ខៀវ ភា​រិ​ទ្ធ និង​លោកស្រី គង់ សាឡ​ន​៕
 

Tag:
 តំណាងរាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com