ភ្នំពេញថ្ងៃទី១៧ ខែមិថុនា ២០១៩៖ តាំងពីការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមកក្រុមហ៊ុន សាមសុង ទទួលបានរបាយការណ៍ និងការឆ្លើយតប ដ៏គួរឱ្យរំភើបរីករាយក្រៃលែងត្រឡប់មកវិញ ពីសំណាក់អ្នកដែលប្រើប្រាស់ស្មាតហ្វូតទាំងពីម៉ូដែលនេះ។ ជាការឆ្លើយតប ដែលបង្ហាញពីលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុត និងអស្ចារ្យជាច្រើននៃម៉ូឌែលទាំងពីរនេះ។
ខាងក្រោមនេះ គឺជាសំដីខ្លះៗរបស់អតិថិជន ដែលបានប្រើប្រាស់ស្មាតហ្វូនGalaxy A50៖
លោក គីម ណារ៉ា អតិថិជនមួយក្នុងចំណោមអតិថិជន ដែលបានប្រើប្រាស់ Samsung Galaxy A50។ គាត់បានសរសើរ ក្រុមហ៊ុនសាមសុងណាស់ ដែលតែងតែផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ហើយសម្រាប់គាត់គឺជាហ្វេនមួយរូបរបស់សាមសុងផងដែរ។ លោក គីម ណារ៉ា រៀបរាប់ថា៖«ពេលខ្ញុំបានប្រើប្រាស់ Samsung Galaxy A50 អស់មួយរយៈពេលកន្លងមក ឃើញថា វាពិតជាងាយស្រួលប្រើប្រាស់ សាកថ្មឆាប់ពេញ អេក្រង់វិញផ្តល់ពណ៌ច្បាស់ត្រជាក់ភ្នែក ទោះបីខ្ញុំមើលយូរក៏ដោយ ហើយស្កេនម្រាមដៃដោះសោរក៏លឿន។ ខ្ញុំគិតថាតម្លៃប៉ុណ្ណឹង បើធៀបជាមួយមុខងារដែលវាមានវិញ គឺមិនថ្លៃទេ»។
ចំណែកអាជីវករអ្នកលក់រាយម្នាក់ បាននិយាយទាំងពេញចិត្តថា សម្រាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ប៉ុន្តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះ នឹងនាំឲ្យហាងរបស់ខ្លួនមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត។ អាជីវកររូបនេះបញ្ជាក់៖«ចំពោះទូរស័ព្ទដែលក្រុមហ៊ុនសាមសុង នាំចូលមកគឺងាយស្រួលលក់ណាស់ ព្រោះថាបចេ្ចកវិទ្យាដែលបង្កើតមក គឺផ្តល់ឲ្យអតិថិជនមានភាពងាយស្រួល ទាន់សម័យ និងតម្លៃសមរម្យផងដែរ»។
គួររំឭកផងដែរថា Samsung Galaxy A50 និង A30 ពិតជាបានធ្វើឱ្យអតិថិជនទាំងអស់របស់ខ្លួនដកចិត្តមិនរួចឡើយ ជាមួយនឹងសោភណភាព រូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយអ្វីដែលធ្វើឲ្យដកចិត្តមិនបាននោះគឺ៖
* អេក្រង់ Super AMOLED ៖ បង្ហាញរូបភាពម៉ត់ច្បាស់ត្រជាក់ភ្នែកមែនទែន!
* កាមេរ៉ា៖ អាចថតរូបបានយ៉ាងច្បាស់ដូចកាមេរ៉ាអាជីព!
* បច្ចេកវិទ្យាស្កេនម្រាមដៃដោះសោរលើអេក្រង់ (On-Screen Fingerprint)!
* សាកថ្មលឿន និងប្រើបានយូរ! និងចុងក្រោយនោះគឺតម្លៃតែម្តង!
ជាមួយនឹងចំណុចពិសេសៗលើសគេទាំងនេះ លោកអ្នកពិតជាអាចសម្រេចចិត្ត បានយ៉ាងឆ្លាតវៃក្នុងការជ្រើសរើសស្មាតហ្វូន ដ៏ល្អស័ក្តិសមសម្រាប់ខ្លួនឯង ឬសមាជិកគ្រួសារបានហើយ។ ដូច្នេះសូមកុំបង្អង់យូរអី។ ស្តាប់ 1000 ដង មិនដូចស្មើនឹងកាន់ប្រើផ្ទាល់ 1 ដងឡើយ។ នៅចាំអីទៀត?សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕
(អត្ថបទពាណិជ្ជកម្ម)