ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ុយ រី បន្ត​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ខណៈ​ហ្វ៊ុនស៊ិនប៉ិច​មាន​សមាជិក​ម្នាក់​
17, Jun 2019 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​លោក អ៊ុយ រី បាន​ឡើងកាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង ដោយមាន​សមាជិក​២៦​នាក់ (​ស្រី​៥​នាក់​)​។ សមាជិក​ទាំងអស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើកលែងតែ​លោក កៅ ផល្គុណ ប៉ុណ្ណោះ ដែល​មកពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។  ពិធី​ចូលកាន់​មុខតំណែង ត្រូវបាន​រៀបចំឡើង​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​បណ្តា​ក្រុង​-​ស្រុក​ទាំង​១៤​ទូទាំង​ខេត្តបាត់ដំបង មាន​អាសនៈ​សរុប​២៦០ (​ស្រី​៥៣​នាក់​) ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​២៥១ និង​ហ្វ៊ុនស៊ិនប៉ិច បាន​៩​អាសនៈ ក្នុងនោះ​៤​នៅ​ស្រុក​ថ្មគោល ២​នៅ​ស្រុក​ប​វេ​ល ១​នៅ​ស្រុក​មោងឫស្សី ១​នៅ​ស្រុក​សំឡូត និង​១​ទៀត​នៅ​ស្រុក​កំរៀង​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​បាត់ដំបង​
 

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com