អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ អាយ ស៊ី អេស មានការ​ផ្តល់ជូន​ពិសេស (Early Bird Promotion)
17, Jun 2019 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ សាលា​អន្តរជាតិ អាយ ស៊ី អេស នឹងមាន​ការផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស លើ​តម្លៃ​សិក្សា (Tuition Fee) និង​តម្លៃ​ចុះឈ្មោះ (Enrolment Fee)​។ លើសពីនេះ ចាប់ពី​ពេល​ផ្សព្វផ្សាយ​ដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ សិស្សានុសិស្ស​មកពី​សាលា​ផ្សេង ដែលមាន​ចំណាត់ថ្នាក់​សិក្សា​ប្រចាំឆ្នាំ​ចាប់ពី​លេខ​១ ដល់​លេខ​១០ ហើយ​មានបំណង​ចូលរៀន​នៅ សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​ចតុមុខ ឬ​សាខា​កាល់ម៉ែត​) នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​លើ​តម្លៃ​សិក្សា ចាប់ពី 7% និង​តម្លៃ​ចុះឈ្មោះ ចាប់ពី 50%​។​
 
​សាលា​អន្តរជាតិ អាយ ស៊ី អេស ផ្តល់​កម្មវិធីសិក្សា​ជាតិ និង​កម្មវិធីសិក្សា​ខេ​ម​ប្រ៊ី​ជ (CAMBRIDGE) អន្តរជាតិ​ចាប់ពី​ថ្នាក់​បណ្តុះ​កុមារ​តូច (Nursery) ដល់​ថ្នាក់​ទី​12 (Year 12) ។ សាលា​អន្តរជាតិ អាយ ស៊ី អេស ត្រូវបាន​ទទួលស្គាល់ ជា​សាលា​ដែលមាន​លក្ខណៈសម្បត្តិ​ពេញលេញ ជា​មជ្ឈមណ្ឌល​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ (CIC KH008) ដោយ​នាយកដ្ឋាន​ប្រឡង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ជ (CIE) នៃ​ចក្រភព​អង់គ្លេស​។ ក្នុងនាម​ជា មជ្ឈមណ្ឌល​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ សាលា​អន្តរជាតិ អាយ ស៊ី អេស មាន​ដៃគូ​អប់រំ​ជាង​10,000 ក្នុង​195​ប្រទេស ក្នុងនោះ ភាគច្រើន​ជា​សាលា និង​សាកលវិទ្យាល័យ​អន្តរជាតិ​ល្បីៗ ប្រចាំ​ប្រទេស​នីមួយៗ​។ 


 
​សាលា​អន្តរជាតិ អាយ ស៊ី អេស មាន​កម្មវិធីសិក្សា​ដូចខាងក្រោម :
 
​ ​ម​ត្តេ​យ្យ​សិក្សា​អន្តរជាតិ (International Kindergarten Programme) ៖​ពាក់កណ្តាល​ថ្ងៃ និង​ពេញ​មួយថ្ងៃ​។​
​ ​បឋមសិក្សា​អន្តរជាតិ (International Primary School Programme) ៖ ពាក់កណ្តាល​ថ្ងៃ និង​ពេញ​មួយថ្ងៃ​។​
​ ​បឋមសិក្សា​ពីរ​ភាសា (Bilingual Primary School Programme) ៖ ពេញ​មួយថ្ងៃ​។​
​ ​មធ្យមសិក្សា​អន្តរជាតិ (International Secondary School Programme) ៖ ពេញ​មួយថ្ងៃ​។​
​ ​មធ្យមសិក្សា​ពីរ​ភាសា (Bilingual Secondary School Programme) ៖ ពេញ​មួយថ្ងៃ​។​
 
​ក្នុង​កម្មវិធីសិក្សា មធ្យមសិក្សា​អន្តរជាតិ និង​មធ្យមសិក្សា​ពីរ​ភាសា សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ អាយ ស៊ី អេស នឹងសិក្សា​កម្មវិធី Cambridge “A Level” គឺជា​កម្មវិធី​កម្រិត​ខ្ពស់បំផុត ដែលមាន​អ្នកសិក្សា​ជាង 175,000 នាក់ ជា​រៀងរាល់ឆ្នាំ​នៅ​ប្រមាណ 130 ប្រទេស​ទូទាំង​សកលលោក ។ សិស្ស និង​និស្សិត ដែលមាន​គុណវុឌ្ឍិ​កម្រិត​នេះ ត្រូវបាន​ទទួលស្គាល់ និង​ឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ឈានមុខ​គេ ទូទាំង​បណ្តា​ប្រទេស​ជុំវិញ​សកលលោក មាន​ជាអាទិ​៖
 
- សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
- ចក្រភព​អង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
- អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
- កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
- នូ​វែ​ល​សេ​ឡង់ :   សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
- សិង្ហ​បុរី : សាកលវិទ្យាល័យ NUS, Nanyang …
 
​សាលា​អន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍​ក្នុង​វិស័យ​អប់រំ​ជាង ២៦​ឆ្នាំ និង​ទទួលបាន​ជ័យលាភី និង​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ សាលា​អន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្ស ឲ្យ​ចាប់យក​ចំណេះវិជ្ជា ជា​មូលដ្ឋានគ្រឹះ និង​ទម្លាប់​ល្អ​ក្នុង​ការសិក្សា​។  សាលា​អន្តរជាតិ អាយ ស៊ី អេស មានការ​សង្កត់ធ្ងន់​លើ​មុខវិជ្ជា​ភាសា​អង់គ្លេស ភាសា​ខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ព័ត៌មាន​កុំព្យូទ័រ​។ 


 
​សម្រាប់​ព័ត៌មាន​លំអិត សូម​ទាក់ទង  សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​ចតុមុខ​) : អគារ​លេខ 14 ផ្លូវ​លេខ 214 សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ​, ទូរស័ព្ទ​: 099 509 998 / 016 929 985 ។ ឬ​សាលា​អន្តរជាតិ អាយ ស៊ី អេស (​សាខា​កាល់ម៉ែត​) : អគារ​លេខ 25 ផ្លូវ​លេខ 75 កែង​ផ្លូវ​លេខ 80 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ , ទូរស័ព្ទ​: 099 509 997 / 016 929 975​។ 
 
​គេហទំព័រ​:  www.ics.edu.kh   អ៊ីម៉េលៈ [email protected]  
​គេហទំព័រ​FACEBOOK: ICS International School
 
Download our latest school magazine, please click the link
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Business Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com