សង្គមអន្តរជាតិ​
អន្តរជាតិ
​បច្ចេកវិទ្យា
យុវជន​ថៃ​ម្នាក់ ព្យាយាម​ដាក់​ថ្នាំ​បំពុល​គ្រួសារ​ខ្លួន ក្រោយ​ត្រូវ​បង្ខំ​ឲ្យ​ឈប់​លេង​ហ្គេម​
17, Jun 2019 , 12:15 pm        
រូបភាព
ដោយ:
យុវជន​វ័យ ២៩​ឆ្នាំ​ម្នាក់ ដែល​រស់នៅក្នុង​ប្រទេស​ថៃ ប៉ុនប៉ង​ដាក់​ថ្នាំ​បំពុល​គ្រួសារ​ខ្លួន ដោយ​ចាក់​ថ្នាំពុល​ចូលទៅក្នុង​អាង​ស្តុក​ទឹក​ក្នុងផ្ទះ ក្រោយពី​រូបគេ ខឹងសម្បារ​នឹង​គ្រួសារ​ដែល​បង្ខំ​ខ្លួន​ឲ្យ​ឈប់​លេង​ហ្គេម​នៅក្នុង​ផ្ទះ​។



​ព្រោះតែ​ខឹងសម្បារ​នឹង​ក្រុមគ្រួសារ​ដែល​ហាម​មិន​ឲ្យ​ខ្លួន​លេង​ហ្គេម យុវជន​ថៃ​ឈាមរាវ​ម្នាក់​បានសម្រេច​ដាក់​ថ្នាំពុល​ក្នុង​ទឹក​ក្នុង​គោលដៅ​ធ្វើឃាត​ក្រុមគ្រួសារ​ទាំងមូល​។
 
​ដោយសារ​សំណាងល្អ ក្នុង​ហេតុការណ៍​នេះ ពុំមាន​សមាជិកគ្រួសារ​ណា​ម្នាក់​រងគ្រោះថ្នាក់​អ្វី​ឡើយ​។ ប៉ុន្តែ ម្តាយ​របស់​បុរស​ញៀន​ហ្គេម​រូបនេះ ឈ្មោះថា  Suban Duanjan អាយុ ៥១​ឆ្នាំ បានបញ្ជាក់​ឲ្យ​ដឹងថា ឧប្បទ្ទវ​ហេតុនេះ បាន​បន្សល់ទុក​នូវ​សេចក្តី​ព្រួយបារម្ភ និង​តប់ប្រមល់​សម្រាប់​លោកស្រី​។

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី​១៦ មិថុនា លោកស្រី Duanjan  និយាយ​បែបនេះ​ថា​៖« កូនប្រុស​ខ្ញុំ បាន​លេង​ហ្គេម​នៅលើ​ទូរ​សព្ទ​ដៃ​របស់គេ និង​បង្កើត​សំឡេង​លឺៗ​នៅ​ពាក់​កណ្តាលយប់​ថ្ងៃទី ១២ មិថុនា ពេលនោះ ឳ​ពុក​ចុង​របស់គេ បានសម្រេច​ផ្តាច់ Wi-Fi មិន​ឲ្យ​គេ​លេង​បន្តទៀត​»​។ 

​ក្រោយពី​យប់នោះ​មក គ្រួសារ​បុរស​ញៀន​ហ្គេម​នោះ បាន​កត់សម្គាល់ថា វា​មាន​អ្វី​ខុសប្លែក​ក្នុង​ទឹក​ដែល​ផ្ទះ​ពួកគេ​ប្រើប្រាស់ មុន​បញ្ហា​ទាំងនេះ​បែកធ្លាយ​។ ទោះបីជា​បែបនេះ​ក្តី ព័ត៌មាន​ថៃ​ខាងលើ ពុំបាន​បញ្ជាក់​រឿងរ៉ាវ​លម្អិត​ទាក់ទិន​នឹង​ស្ថានភាព​បច្ចុប្បន្ន​រប​ស់បុ​រស​ញៀន​ហ្គេម​នោះឡើយ​។

75614

​សូមបញ្ជាក់​ផងដែរ​ថា អ្នកជំនាញ ប៉ាន់​ស្មានថា មនុស្ស​វ័យក្មេង​រាប់លាន​អ្នក​នៅ​ជុំវិញ​ពិភពលោក កំពុង​ញៀន​នឹង​ការលេង​ហ្គេម​។ ហើយ​កាលពី​ចុងឆ្នាំ​២០១៨ អង្គការ​សុខភាព​ពិភពលោក បានទទួល​ស្គាល់​ជា​ផ្លូវការ​ថា ការ​ញៀន​លេង​ហ្គេម គឺជា​ជំងឺផ្លូវចិត្ត​៕


© រក្សាសិទ្ធិដោយ thmeythmey.com