ជាតិ
​​​ន​យោ​បាយ​ជាតិ​
​កំពង់ធំ​៖ លោក ឈុន ឈន់ បន្ត​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា ដោយមាន​សមាជិក​ហ្វ៊ុនស៊ិនប៉ិច​១​រូប​
17, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពី​ធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​។ លោក ឈុន ឈន់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា ដោយមាន​សមាជិក​២៤​នាក់ (​ស្រី​៣​នាក់​)​។ លោក ផន ប៉ុន គឺជា​សមាជិក​តែ​ម្នាក់​គត់​ពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

 
៩​ស្រុក ១៦៩​អាសនៈ (​ស្រី​៣១​នាក់​) គណបក្ស​ប្រជាជន​កម្ពុជា បាន​១៦៥ ហ្វ៊ុនស៊ិនប៉ិច ៤ (១​កំពង់ស្វាយ​, ២​ប្រាសាទ​សំបូរ​, ១​ស្ទោង​)
 
​កំពង់ធំ​មាន​ក្រុង​-​ស្រុក​ចំនួន​៩ ដោយ​អាសនៈ​សរុប​មាន​១៦៩ (​ស្រី​៣១​នាក់​)​។ ក្រោយ​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​១៦៥​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៤​អាសនៈ ដោយមាន​១​ស្រុក​កំពង់ស្វាយ ១​នៅ​ស្រុក​ស្ទោង និង​២​នៅ​ស្រុក​ប្រាសាទ​សំបូរ​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​កំពង់ធំ​៖

Tag:
 ​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com