អត្ថបទពាណិជ្ជកម្ម
អស់ទាស់​! ជ័យលាភី​ប្រកួត​ហ្គេម​អន​ឡាញ Rule of Survival ទទួលបាន​ប្រាក់រង្វាន់ ២៥​លាន​រៀល និង OPPO F11 Pro ម្នាក់​មួយគ្រឿង​
17, Jun 2019 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ជា​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ធំ​សម្បើម​នៃ​ការប្រកួត​ហ្គេម​អន​ឡាញ Rule of Survival អស់​ជាច្រើន​សប្តាហ៍ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់ ពី​សំណាក់​ក្រុមយុវជន​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​នេះ នៅ​ផ្សារ​ទំនើប AEON SENSOK​។ កម្មវិធី​នេះ មានការ​សហការ​ឧបត្ថម្ភ ដោយ​ក្រុមហ៊ុន Cellcard និង​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់ ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ តាំងពីដើម​កម្មវិធី រហូតដល់​ចប់ ជាមួយនឹង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ជាតិ​កម្ពុជា​។​
 
​តោះ​! មក​មើល​ស្នាមញញឹម របស់​ក្រុមយុវជន​ដែលជា​ជ័យលាភី ហ្គេម Rule of Survival និង​យុវជន​ឆ្នើមៗ​ដទៃទៀត ដែល​បានឈ្នះ​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ពី​ការប្រកួត​ហ្គេម​អន​ឡាញ Rule of Survival ដ៏​ស្វិតស្វាញ រដូវ​កាល​ទី​១​នេះ​។ ជ័យលាភី​លេខ​១ បាន​ទៅលើ​ក្រុមយុវជន Mister ដែល​បានទទួល​ប្រាក់រង្វាន់ ២៥.០០០.០០០ រៀល និង​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO F11 Pro ម្នាក់​មួយគ្រឿង​។ សូមបញ្ជាក់​ផងដែរ​ថា OPPO F11 Pro ជា​ទូរស័ព្ទ​ដែលមាន​ចំណុច​ពិសេស​ជាច្រើន ក្នុងការ​បំពេញ​ទៅតាម​ក្តី​ប្រាថ្នា​របស់​អតិថិជន​គ្រប់រូប ដូចជា​៖ កម្លាំង​ផ្ទុក ROM128BG +RAM 6GB កាន់តែ​ងាយស្រួល​សម្រាប់ Gamers និង​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48 MP,​កា​ម៉េ​រា​មុខ​បង្កប់ខ្លួន​ផុស​ឡើង នៅ​ចំណុចកណ្តាល​ទំហំ 16MP +AI beauty 2.1, ថាមពល​ថ្ម​ទំហំ 4000mAh ,​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ,​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost , អេក្រង់​បែប​លាត​ពេញ​ទំហំ 6.53 inch ដែលមាន​កម្រិត​បង្ហាញ FHD+ រហូតដល់​ទៅ 90.9%)​។ 


 
​លើសពីនេះ​ជ័យលាភី នឹងមាន​ឱកាស​ចូលរួម​ការប្រកួត​ហ្គេម​អេឡិចត្រូនិក កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ​។ ចំណែក​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម​ដែលមាន​ឈ្មោះថា Warrior ដោយ​ទទួលបាន​ប្រាក់រង្វាន់ ២០.០០០.០០០​រៀល និង​ទូរស័ព្ទ F11 ម្នាក់​មួយគ្រឿង និង​ក្រុម​លេខ​៣​បាន​ទៅលើ​ក្រុម UP ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១០.០០០.០០០​រៀល និង​ក្រុម​កីឡាករ​ឆ្នើម និង​ក្រុម​កីឡាករ​ដែលមាន​អ្នកគាំទ្រ​ច្រើន​បំផុត សុទ្ធតែ​ទទួលបាន​ទូរស័ព្ទដៃ​ទំនើប OPPO ម្នាក់​មួយគ្រឿង​បន្ថែម​ទៀតផង​។​


 
​ទាំងនេះ​គឺជា​ឱកាស​ថ្មី​មួយទៀត​ហើយ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ ដែល​និយម​លេង​ហ្គេម​អន​ឡាញ ដោយ​មិន​ចំណាយ​ពេលវេលា​ឥតប្រយោជន៍ និង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​ថែម​ទៀតផង​។ ប៉ុន្តែ​ទោះជា​ចូលចិត្ត​លេង​ហ្គេម សូមកុំ​ភ្លេច​ការសិក្សា​។ រៀន​ក៏​ពូកែ លេង​ហ្គេម​កាន់តែ​ឆ្លាត​ទៀត គឺ​អេ​ម​តែម្តង​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com