ជាតិ
អ្នកស្រី តាំង ឡា​គី​៖«​ដាំ​ប្រទាល​កន្ទុយក្រពើ​បាន​ទាំង​លម្អ​ផ្ទះ បាន​ទាំង​ចំណូល​»
17, Jun 2019 , 10:19 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ ប្រទាល​កន្ទុយក្រពើ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ស៊ាំ​ជាមួយនឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​ជាង​ដំណាំ​ដទៃទៀត​។ អ្នកស្រី តាំង ឡា​គី និង​ស្វាមី រស់នៅក្នុង​ភូមិ​បឹង​កុក​មួយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បាន​ប្រើប្រាស់​ដី​ដែល​ទំនេរ​ជុំវិញ​ផ្ទះ​ដើម្បី​ដាំ​ប្រទាល​កន្ទុយក្រពើ​ជាច្រើន​រយ​គុម្ព​។​

 
​នៅ​ជុំវិញ​ផ្ទះថ្ម​សង់​ផ្ទាល់​ដី គឺ​ត្រូវបាន​ក្រាល​ដោយ​ស៊ីម៉ងត៍​មែន ប៉ុន្តែ​អ្នកស្រី តាំង ឡា​គី និង​ស្វាមី បាន​ដាំ​ប្រទាល​កន្ទុយក្រពើ​ដាក់​ក្នុង​ធុង​ដែក​ជាច្រើន​តម្រៀប​គ្នា​នៅ​កៀន​ផ្ទះ​ផង នៅមុខ​ផ្ទះ​ផង ប្រៀបបាន​នឹង​សួន​ដំណាំ​មួយ​ទៅហើយ​។ ដី​នៅក្រោយ​ផ្ទះ​របស់​អ្នកស្រី គឺជា​កូន​ចម្ការ​មួយទៀត​ដែលមាន​ដើម​ផ្កា និង​បន្លែ ផ្លែឈើ​ជាច្រើន​ផ្សេងទៀត​។ ប៉ុន្តែ​ក្នុងចំណោម​រុក្ខជាតិ​ទាំងនោះ ក៏មាន​ប្រទាល​កន្ទុយក្រពើ​រាប់សិប​គុម្ព​ផងដែរ​។​
 
​ក្នុង​មួយថ្ងៃ អ្នកស្រី ឡា​គី អា​ចរក​ចំណូល​ជា​មធ្យម​បាន​ចំនួន​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​ការលក់​ធាង​ប្រទាល​នេះ​។ អតិថិជន​របស់​អ្នកស្រី ឡា​គី គឺជា​អ្នក​ដែល​ផលិត​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​នេះឯង​។​
 
​អ្នកស្រី​បញ្ជាក់ថា ដំណាំ​ប្រទាល​កន្ទុយក្រពើ​ងាយស្រួល​ដាំ និង​មិន​ពិបាក​ក្នុង​ការថែទាំ​ឡើយ​៕







Tag:
 ប្រទាល
  កន្ទុយក្រពើ
© រក្សាសិទ្ធិដោយ thmeythmey.com