កីឡាជាតិ
ជាតិ
៦ឆ្នាំក្រោយមក សុខ សុវណ្ណ ចូលរួមជាមួយទ្រនំចាស់ភ្នំពេញក្រោន
× កីឡាករ សុខ សុវណ្ណ បានត្រឡប់មកចូលរួមជាមួយទ្រនំចាស់ភ្នំពេញក្រោន ដែលរូបគេធ្លាប់ចំណាយពេលរួមរស់៦ឆ្នាំនៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះ។ សុវណ្ណ បានចាកចេញពីភ្នំពេញក្រោនទៅចូលរួមជាមួយបឹងកេតនៅឆ្នាំ២០០៨ហើយបានផ្លាស់ទៅរួមរស់ជាមួយវិសាខានៅឆ្នាំ២០១៨។ បើតាមគេហទំព័រផ្លូវការរបស់ភ្នំពេញក្រោន សុវណ្ណ លេងក្រោមកិច្ចសន្យាខ្ចីជើងពីវិសាខា។
ក្រោយមិនបានបង្ហាញវត្តមានទៀងទាត់នៅវិសាខា ខ្សែការពារ សុខ សុវណ្ណ បានត្រឡប់ទៅរួមរស់ជាមួយភ្នំពេញក្រោន ដែលរូបគេធ្លាប់ចំណាយពេលរួមរស់៦ឆ្នាំពីឆ្នាំ២០០៧-២០១២។ ក្នុងអំឡុងពេលនោះ សុវណ្ណ បានជួយឲ្យភ្នំពេញក្រោនលើកពានក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគពីររដូវកាលនៅឆ្នាំ២០១០ និង ២០១១ និងលើកពានសម្តេច ហ៊ុន សែន ពីររដូវកាលផងដែរ គឺឆ្នាំ២០០៨ និង ២០០៩។
បន្ទាប់មកនៅឆ្នាំ២០១៣ ខ្សែការពាររូបនេះបានចាកចេញពីភ្នំពេញក្រោនទៅចូលរួមជាមួយបឹងកេត ដោយបានជួយឲ្យក្រុមនេះលើកពានក្របខណ្ឌលីគពីររដូវកាលជាប់គ្នា គឺនៅឆ្នាំ២០១៦ និង ២០១៧។ នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៨ រូបគេបានផ្ទេរទៅកាន់ក្លិបវិសាខាក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយបានចាកចេញនៅជិតពាក់កណ្តាលរដូវកាលឆ្នាំ២០១៩នេះតែម្តង៕
Tag:
សុខ សុវណ្ណ
ភ្នំពេញក្រោន
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com